BREAKING NEWS
Search

រកឃើញ​ថ្នាំញៀន​២១​កញ្ចប់​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់នៅកំពត

សមត្ថកិច្ច​ទើបនឹង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ដែល​ពាក់ព័ន្ធ​ករណីឆែកឃើញ​គ្រឿងញៀនដល់ទៅ២១កញ្ចប់។

កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​១​ករណី​នៅ​ភូមិ​អង្គរជ័យ​ទី​ពីរ កាលពីថ្ងៃទី២៣នា​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៧ នាក់​ចខណៈដកហូត​បាន​ថ្នាំញៀន​ចំនួន​២១​កញ្ចប់ (​ធំ​០៥​កញ្ចប់​)។​

ចំណែក​ជនសង្ស័យ​ទាំង​០៧​នាក់​​នោះ​រួមមាន ៖
១.​ឈ្មោះ ឈុន បូ​ណ្ណា ភេទ​ប្រុស អាយុ២៥ឆ្នាំ​
២.​ឈ្មោះ ញាណ ណៃ ភេទ​ប្រុស អាយុ២០ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ។​
៣.​ឈ្មោះ សេង វិ​រះ ភេទ​ប្រុស អាយុ២០ឆ្នាំ។​
៤.​ឈ្មោះ អាង ពៅ​មាស ភេទ​ប្រុស អាយុ២០ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​អូរ​លួស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច។​
៥.​ឈ្មោះ ឈិន វ៉ាន់ឌី ភេទ​ប្រុស អាយុ២១ឆ្នាំ នៅ​ភូមិ​អង្គរ​ជ័យមួយ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច។​
៦.​ឈ្មោះ ថុ​ន សុខុម ភេទ​ប្រុស អាយុ២០ឆ្នាំ។​
៧.​ឈ្មោះ កែវ យុគ ភេទ​ប្រុស អាយុ២៥ឆ្នាំ អ្នក​ទាំងពីរ​នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាង​ត្បូង ស្រុក​កំពង់ត្រាច។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ បាន​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី៕
អត្ថបទ ៖ នាងតូច

សូមចុចអាន ៖ ទិញ​រថយន្ត​គេ​បង់​រំលស់​មិនទាន់​សង​លុយ​អស់​ផង​ បែរជា​យក​ទៅ​ដាក់​បញ្ចាំ​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114