BREAKING NEWS
Search

កីឡាករ Daniel Abt ត្រូវបាន​ជម្រុះ​ចេញពី​ការប្រណាំង​រថយន្ត​តាម​អន​ឡាញ Formula E ក្រោយ​អនុញ្ញាត​ឲ្យ​គេ​លេង​វីដេអូ​ហ្គេម​ជំនួស

កីឡាករ Daniel Abt ត្រូវបាន​ជម្រុះ​ចេញពី​ការប្រណាំង​រថយន្ត​វីដេអូ​ហ្គេម​តាម​អន​ឡាញ Formula E កាលពី​ថ្ងៃអាទិត្យ ក្រោយ​លោក​ទទួលស្គាល់ថា លោក​បានអនុញ្ញាត​ឲ្យ​អ្នកលេង​វីដេអូ​ហ្គេម​អាជីព​លេង​ជំនួស​គាត់​។

កីឡាករ Abt​ត្រូវបាន​គេ​បញ្ជា​ឲ្យ​បរិច្ចាគ​ថវិកា​១​ម៉ឺន​អឺរ៉ូ ចូល​ទៅ​ក្នុង​មូលនិធិ​សប្ប​រសធម៌​ផងដែរ ហើយ​ត្រូវបាន​គេ​ដក​ចេញពី​តំណែង​លេខ​៣​។

អ្នកលេង​វីដេអូ​ហ្គេម​អាជីព Lorenz Hoerzing វ័យ​១៨​ឆ្នាំ បាន​លេង​ជំនួស​កីឡាករ Abt​សម្រាប់​ការប្រណាំង​នៅ Berlin-Tempelhof ។

កីឡាករ Abt​វ័យ​២៧​ឆ្នាំ បានធ្វើ​ឲ្យ​គេ​មានការ​សង្ស័យ ដោយសារតែ​កាមេរ៉ា​វីដេអូ​របស់គាត់ បាន​បិទ​អំឡុង​បទសម្ភាសន៍ ហើយ​ក្រោយមក​មុខ​របស់​កីឡាករ​ត្រូវបាន​បិទ​ដោយ​វត្ថុ​រឹង​អ្វី​ម្យ៉ាង​។

កីឡាករ​អាល្លឺម៉ង់​ម្នាក់នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ចង់​សុំទោស​ដល់​ការប្រណាំង​រថយន្ត​តាម​អន​ឡាញ Formula E ក្រុម​អ្នកគាំទ្រ​ទាំងអស់ ក្រុម​របស់លោក និង​សហការី​ប្រណាំង​រថយន្ត​របស់លោក​ស​ម្រា​ប់​ការហៅ​សុំ​ជំនួយ​ពី​ខាងក្រៅ អំឡុង​ការប្រណាំង​កាលពី​ថ្ងៃអាទិត្យ ។

លោក​បាន​បន្តថា លោក​មិនបាន​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ លោក​ដឹង​ពី​ការបំពាន​របស់លោក​ថា​បានធ្វើ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំងណាស់៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114