BREAKING NEWS
Search

រកស៊ីអីទៀត?អាកាសចរណ៍រុស្ស៊ី Aeroflot សល់អ្នកដំណើរត្រឹម៥ ភាគរយប៉ុណ្ណោះ

ភ្នាក់ងារលក់សំបុត្រ​យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot និយាយថាខ្លួនគេ​បានទទួលចំនួនកក់ទុកធ្វើដំណើរធ្លាក់ចុះ ៩៥ ភាគរយនៅក្នុងខែមេសា បើប្រៀបធៀបទៅនឹងឆ្នាំមុនដោយសារតែវិបត្តិមេរោគឆ្លងវីរុស។

ក្រុមហ៊ុន Aeroflot Group បានដឹកអ្នកដំណើរចំនួន ១១,៤ លាននាក់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០ ដែលមានចំនួនតិចជាងរយៈពេលដូចគ្នា ៣៤,៧ ភាគរយបើប្រៀបធៀបទៅឆ្នាំមុន។

ការធ្លាក់ចុះគំហុក កើតមាន​ជាពិសេសនៅខែមេសាកន្លងមកថ្មីៗនេះ ដោយ“ សក្ដានុពលនៃតំរូវការនិងការរឹតត្បិតការហោះហើរដាក់ចេញសឹងគ្រប់ទីសទី” ពិសេនៅប្រទេសរុស្ស៊ីនិងប្រទេសគោលដៅជាច្រើនទៀត។

ក្រុមហ៊ុន Aeroflot ដែលរួមបញ្ចូលទាំងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Pobeda និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដែលមានមូលដ្ឋាននៅ Saint Petersburg និង Far East រំពឹងថានឹងបង្កើនចំនួនជើងហោះហើរឆ្លងកាត់ប្រទេសរុស្ស៊ីក្នុងខែមិថុនាខាងមុខវិញ។

ទីភ្នាក់ងារដឹកជញ្ជូនតាមផ្លូវអាកាសរ៉ូហ្សាវីស្យារបស់រុស្ស៊ីបានហាមឃាត់ការហោះហើរអន្តរជាតិកាលពីថ្ងៃទី ២៣ ខែមីនា។

ចាប់តាំងពីពេលនោះមក Aeroflot បានដឹកជញ្ជូនតែ​ពលរដ្ឋរុស្ស៊ីដែលស្នើសុំជម្លៀសពីបរទេសមកផ្ទះវិញប៉ុណ្ណោះ។

គ្រូឯម