BREAKING NEWS
Search

កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដល់​ថ្ងៃ​ខួបកំណើត​ទទួល​បាន​ពរជ័យ​ពី​មហាជន​យ៉ាង​ច្រើន​

​ភ្នំពេញ ​៖​ ស្រប​ពេល​ដែល​កំពូល​តា​រា​ចម្រៀង​ លោក ព្រាប សុវត្ថិ ចូលដល់​ឱកាស​ថ្ងៃ​ពិសេស ​នៃ​ខួប​កំណើត​របស់ខ្លួន​នោះ មាន​មហាជន​ និង​អ្នកគាំទ្រ​ជាច្រើន ​បានធ្វើការ​ស៊ែរ​ចែក​រំលែក​ភ្ជាប់​ជាមួយ​សារ​ជូនពរ​ ដើម្បី​ចូលរួម​អបអរ​ដល់​តារា​ចម្រៀង​ប្រុស​រូប​នេះ​។​

បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ស្និទ្ធស្នាល​ជាមួយ​តារា​ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា ​លោក ព្រាប សុវត្ថិ គិត​មកទល់ពេលនេះ​ អាជីព​សិល្បៈ​របស់​លោក ​គឺមាន​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ខណៈដែល​ប្រជាប្រិយភាព ​និង​ការគាំទ្រ ​នូវតែមាន​ភាពលេច​ធ្លោ​ ហើយ​រក្សា​បាន​ពុំមាន​ការធ្លាក់ចុះ​ឬ​ថមថយ​នោះឡើយ​។​

នៅក្នុង​ខ្លឹមសារ​ដែល​ត្រូវបាន​ផេ​ក​ ឈ្មោះ Pleng បង្ហោះ​សារ​ជូនពរ​ថ្ងៃ​ខួបកំណើត​របស់​ លោក ព្រាប សុវត្ថិ បាន​លើកឡើងថា ​រីករាយ​ថ្ងៃកំណើត​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ គិត​ត្រឹម​ថ្ងៃនេះ មាន​រយៈ​ពេល​ជាង​២០​ឆ្នាំ​ហើយ ដែល​លោក​បាន​ឈរជើង​លើ​វិថី​សិល្បៈ និង​តែងតែ​បម្រើ​អារម្មណ៍​បងប្អូន​ខ្មែរ​ទូទាំង​ប្រទេស​។ តោះ មាន​ពាក្យពេចន៍​អ្វី​ចង់​ជូនពរ idol ទេ​?​។​

ជាមួយគ្នា​ នៃ​ការ​បង្ហោះ​សារ​ជូនពរ​អបអរ​ លោក ព្រាប សុវត្ថិ ខាងលើ​នេះដែរ​ ក៏មាន​មហាជន​មួយ​ចំនួន​ទៀត​បាន​ផ្ញើ​សារ​ចូលរួម​ជូនពរ​តារា​ចម្រៀង​ លោក ព្រាប សុវត្ថិ ផង​ដែរ​។ ​ម្យ៉ាងទៀត​ក៏មាន​ខ្លះ​ទៀត​បាន​និយាយថា ​លោក ព្រាប សុវត្ថិ គឺជា​តារា​ចម្រៀង​រៀមច្បង​របស់​ខ្មែរ​ដែល​មាន​អត្តចរិត​ឲ្យ​គោរព ​និង​គាំទ្រ​ទៀត​ផង​។​

ដោយឡែក ​បើ​ចាប់អារម្មណ៍​ទៅ​មើល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ឬ​ផេ​ក​ផ្លូវការ​របស់ លោក ព្រាប សុវត្ថិ រហូតមកទល់​ល្ងាច​ថ្ងៃទី​២៥​ ខែឧសភា ​ឆ្នាំ​២០២០​ នៅ​មិនទាន់​មានការ​បង្ហោះ​ ឬ​បង្ហាញ​ពី​សកម្មភាព​អ្វីមួយ​ទាក់ទង​នឹង​ពិធី​ខួបកំណើត​របស់​លោក​នៅ​ឡើយ​ទេ​៕
អត្ថបទ ៖ ចាន់​រ៉ា

សូមចុចអាន ៖ មាន សូ​នី​តា ថា​ អ្វី​ដែល​ខ្លាច​បំផុត​នោះ ​គឺ​ចំណាយ​ពេល​ទៅលើ​មនុស្ស​ខុស




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114