BREAKING NEWS
Search

ក្រសួង​សម្រេច​យក​សាលារៀនខ្លះដាក់ពលករ​ខ្មែរ​មកពី​ក្រៅ​ប្រទេសនៅដាច់ដោយឡែក​២សប្តាហ៍

​ភ្នំពេញ ​៖ ​លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា ​ឆ្នាំ​២០២០​ថា​ ក្រសួងសុខាភិបាល​ បានសម្រេច​ជ្រើស​រើស​យក​ទីតាំង​សាលារៀន​ជម្ពូ​វ័ន​ និង​សាលារៀន​មួយ​ចំនួន​ទៀត ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ធ្វើជា​មណ្ឌល​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​ខ្មែរ ​ដែល​ធ្វើដំណើរ​ត្រឡប់​មកពី​ក្រៅ​ប្រទេស​វិញ​។

លោកស្រី​បាន​បន្ត​ថា ​ពលករ​ខ្មែរ​ដែល​មកពី​ក្រៅ​ប្រទេស​នឹង​ទទួល​បាន​ការ​ធ្វើ​តេស្ត ស្នាក់នៅ ការ​ហូប​ចុក​និង​ការ​ព្យាបាល​ពី​រាជរដ្ឋាភិបាល​ ដោយ​ឥតគិតថ្លៃ​។ លោកស្រី​បាន​បន្ថែម​ទៀត​ថា​ ចំពោះ​ជនបរទេស​ ដែល​ចូល​មក​ប្រទេស​កម្ពុជា​ក្រសួង​នឹង​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​តាម​មណ្ឌល​នានា​ ដែល​ក្រសួង​បាន​រៀប​ចំ​។ ​ប៉ុន្តែ​ក្នុង​ករណី​ពួកគាត់​មានលទ្ធភាព​ ការ​បង់​ថ្លៃ​អាច​មាន​ជម្រើស​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​តាម​សណ្ឋាគារ​ណាមួយ​នៅ​ពេល​សាមី​ខ្លួន​ស្នើសុំ តែ​ត្រូវ​មាន​ការពិនិត្យ​តាមដាន​យ៉ាង​តឹងរ៉ឹង​ពី​មន្ត្រី​សុខាភិបាល​។

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​«​ក្នុង​ករណី​ជនបរទេស​ណា​ ដែល​មិន​ព្រម​សហការ​មិន​គោរព​តាម​គោលការណ៍​របស់​ប្រទេស​កម្ពុជា ​យើង​មាន​អនុក្រឹត្យ​មួយ​ចែង​ ហើយ​ពាក់ព័ន្ធ​នឹង​វិធានការ​សុខាភិបាល​ ដើម្បី​ទប់ស្កាត់​នឹង​ឆ្លើយតប​ការ​ឆ្លង​រាលដាល​អន្តរជាតិ​ជំងឺឆ្លង​ នៅ​តាម​ច្រក​ព្រំដែន​ ដែល​អនុក្រឹត្យ​នេះ​ យើង​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០១៥​មក​ម្លេះ​ដូច្នេះ​អនុក្រឹត្យ​នេះ​ នៅ​មាន​សុពលភាព​ នៅឡើយ​ក្នុង​នោះ​អាច​មាន​ជា​ទណ្ឌកម្ម​ជា​ព្រហ្មទណ្ឌ​និង​ស្អីៗ​ជា​ហូ​ហែរ​ដែល​មាន​ចែង​នៅ​ក្នុង​ហ្នឹង​»​។ លោកស្រី​បាន​បញ្ជាក់​ទៀត​ថា ​យ៉ាងណាក៏ដោយ​រហូតមកដល់​ពេលនេះ ​នៅ​មិន​ទាន់​មាន​ជនបរទេស​ណា​ម្នាក់​ ទទួលរង​នូវ​ទណ្ឌកម្ម​នៅឡើយ​ដែរ​ពោល​គឺ ​ពួកគាត់​បាន​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា​បាន​ល្អ​៕
​អត្ថបទ៖ សំអឿន
សូមចុចអាន៖ ​ ញាក់សាច់ពេលឃើញ​ការធ្វើតេស្តរាប់លាននាក់នៅប្រទេសចិន