BREAKING NEWS
Search

រថយន្ត​ដឹក​ប្រេង​ឆ្លង​ចរន្ត​អាគុយ​ឆាបឆេះ​អស់ទាំងស្រុង​ សំណាង​មិន​មាន​អ្នក​រង​របួស

តាកែវ ៖ រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​បាន​ឆ្លង​ចរន្ត​អាគុយ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​នៅ​ស្រុក​គីរីវង់​។

ករណីនេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ បង្ក​ដោយ​រថយន្ត​ដឹក​ប្រេង​ដោយ​ខ្លួនឯង​នៅ​ត្រង់​ចំណុច​ភូមិ​ចំបក ឃុំ​គោក​ព្រេច ស្រុក​គីរីវង់ ខេត្តតាកែវ​។ អ្នកបើកបរ​រថយន្ត​ឈ្មោះ ភិន ទុំ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​អាជីវករ បច្ចុប្បន្ន​រស់នៅ​ភូមិ​គោក ឃុំ​ម្រោម ស្រុក​អង្គរជ័យ ខេត្តកំពត បើកបរ​រថយន្ត​ម៉ាក​សាំ​ម​យ៉ុង ពណ៌​សំបក​ឪឡឹក ស្លាក​លេខ កំពត 2AP-1733 មាន​ផ្ទុក​ប្រេងម៉ាស៊ូត​ចំនួន​១០០​ពី​ដុង​នៅ​លើ​រថយន្ត​។ ចំពោះ​មូលហេតុ​អ្នកបើកបរ​ប្រាប់ថា ឆ្លង​ចរន្ដ​ភ្លើង​អាគុយ​ឡាន​។

ករណី​នេះ​ដែរ ​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​រថយន្ត និង​សម្ភារៈ​ទាំងស្រុង ដោយឡែក​អ្នកបើកបរ​មិនមាន​របួស​ស្នាម​នោះទេ​៕
វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114