BREAKING NEWS
Search

ចង់​យក​ឈ្នះលើ​ភាពបរាជ័យបន្តជីវិតទៅមុខដោយ​​វិធីគិត ៥ យ៉ាង​នេះ​

អ្នកណា​ក៏​បរាជ័យ​ដែរ​ សំខាន់​ពេល​បរាជ័យ​ហើយ​ កុំ​បន្ទោស​ខ្លួនឯង​ថែម​ទៅ​បាន​ហើយ។ ត្រូវ​ហាត់​ចិត្ត​ លួងលោម​ខ្លួនឯង ​ហើយ​មក​អនុវត្ត​ទម្លាប់ ៥ យ៉ាង​ខាងក្រោម​នេះ​វិញ៖

១. ទទួល​យក​អារម្មណ៍​ខ្លួនឯង

ពេល​ដែល​យើង​ទើប​តែ​បរាជ័យ​ វា​នឹង​ធ្វើ​ឲ្យ​ឈឺចាប់​បំផុត។ ពេល​ខ្លះ​តិច ខ្លះ​ច្រើន ​ប៉ុន្តែ​ត្រូវ​គិត​ថា​មិន​អី​ទេ។ កុំ​ព្យាយាម​រុញ​វា​ចេញ​ ដោយ​បង្វែរ​អារម្មណ៍​ខ្លួនឯង ​ឬ​ជំរុញ​ការ​ទទួលខុសត្រូវ​ឲ្យ​ទៅ​លើ​ពិភពលោក។ ព្យាយាម​ទទួល​យក​វា​ អនុញ្ញាត​ឱ្យ​វា​ចូល​មក​ ហើយ​ទទួល​យក​ភាព​ឈឺចាប់​មួយ​រយៈ​ ជំនួស​ឱ្យ​ការ​បដិសេធ​ហើយ​ទុក​វា​ឱ្យ​ឆ្ងាយ។

ប្រសិន​បើ​យើង​ច្រាន​ចោល​នូវ​អារម្មណ៍​ទាំង​នោះ​ ថ្ងៃ​ណា​មួយ​ វា​នឹង​លេចចេញ​នៅ​ពេល​វេលា​ដែល​មិន​នឹកស្មាន​ដល់​ ហើយ​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ សុទិដ្ឋិនិយម​​ ខឹងឬ​សោកសៅ។

២. ចងចាំ​ថា​យើង​មិន​មែន​ជា​អ្នក​បរាជ័យ​រហូត​នោះ​ទេ

នៅ​ពេល​ដែល​យើង​មាន​បញ្ហា ​វា​នឹង​មាន​គំនិត​អាក្រក់​គិត​ថា ​យើង​នឹង​នៅ​តែ​បរាជ័យនៅ​ក្នុង​វិស័យ​នេះ​ដដែល។ កុំ​គិត​បែប​នេះ​ចំពោះ​ការ​ព្យាករណ៍​ឥត​បាន​ការ​ ហើយ​ថែម​ទាំង​បំផ្លិចបំផ្លាញ​ខ្លួនឯង​ថែមទៀត។

ផ្ទុយ​ទៅ​វិញ ​សូម​រំលឹក​ខ្លួនឯង​ថា ៖ ដោយសារ​តែ​ខ្ញុំ​បរាជ័យ​នៅ​ថ្ងៃ​នេះ​ ឬ​ម្សិលមិញ ​មិន​មាន​ន័យ​ថា ​ខ្ញុំ​នឹង​បរាជ័យ​នៅ​លើកក្រោយ​ទៀត​ទេ។

ការ​ពិត​គឺ​ថា ​រឿង​នេះ​នឹង​មិន​ស្ថិតស្ថេរ​អស់​មួយ​ជីវិត​ឡើយ​ ប្រសិន​បើ​អ្នក​បន្ត​ដំណើរ​ទៅ​មុខ​ ហើយ​ធ្វើ​សកម្មភាព​។ គ្មាន​អ្នកណា​គេ​មក​ដាក់​ស្លាក​ឲ្យ​យើង​ថា ​ជា​ប្រភេទ​មនុស្ស​បរាជ័យ​នោះ​ទេ (លើកលែង​តែ​យើង​ខ្លួនឯង​ សម្រេចចិត្ត​បង្កើត​ស្លាក​នោះ នៅ​ក្នុង​ក្បាល) ។

៣. រំលឹក​ខ្លួនឯងថា​អ្នក​ដែល​ចង់​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​តែង​ត្រូវ​បរាជ័យ

ភាគច្រើន​យើង​គ្រាន់​តែ​លឺ​ពី​ភាព​ជោគជ័យ​របស់​មនុស្ស​ម្នាក់​ ប៉ុន្តែ​ផ្លូវ​ទៅ​កាន់​គោលដៅ​ទាំង​នោះ​យើង​អត់​បាន​ដឹង​​ថា​ មាន​និន្នាការ​អ្វីខ្លះ​ឡើយ។ រឿងរ៉ាវ​នៃ​ភាព​ជោគជ័យ​របស់​នរណា​ម្នាក់ ​មើល​ទៅ​ដូចជា​មាន​ភាព​ភ្លឺស្វាង ​និង​គួរ​ឲ្យ​កោត​សរសើរ​ ដូច​អ្វី​ដែល​បាន​ប្រាប់​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម។

កីឡាករ​បាត់​បោះ Michael Jordan បាន​និយាយ​ថា  ” ខ្ញុំ​លេង​បាល់​បោះ​ចាញ់​ច្រើន​ជាង ៩០០០ ដង​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​បាន​ចាញ់​ជិត ៣០០ដង​ បន្ថែម​ទៀត ។ ហើយ​ខ្ញុំ​បាន​ឈ្នះ​តែ ២៦ ដង​ប៉ុណ្ណោះ។ ខ្ញុំ​បាន​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត​ នៅ​ក្នុង​ជីវិត។ នោះ​ហើយ​ជា​មូលហេតុ ​ដែល​ខ្ញុំ​ទទួល​បាន​ជោគជ័យ ” ។

៤. និយាយ​រឿង​ក្នុង​ចិត្ត​​ប្រាប់​អ្នកណា​ដែល​ទុកចិត្ត

មធ្យោបាយ​មួយ​ទៀត​ដើម្បី​ដោះស្រាយ​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍ ​និង​គំនិត​ដែល​បាន​មក​ពី​ការ​បរាជ័យ ​គឺ​មិន​ត្រូវ​ទុក​វា​នៅ​ក្នុង​ចិត្ត​ឡើយ។ និយាយ​ជាមួយ​អ្នក​ដែល​នៅ​ជិត​យើង​បំផុត​ ពី​អារម្មណ៍​សៅហ្មង​ទាំង​ឡាយ ​ដែល​កក់​ណែន​ទ្រូង។

នៅ​ពេល​មាន​មនុស្ស​ម្នាក់​ទៀត​ គ្រាន់​តែ​ស្ដាប់​អ្នក​អាច​រៀបរាប់​រឿង​ក្នុង​ចិត្ត​ វា​ក៏​ជា​ចំណែក​មួយ​ជួយ​យើង​ឱ្យ​ទទួល​យក​រឿង​ដែល​បាន​កើតឡើង​ ជំនួស​ឱ្យ​ការ​រុញ​វា​ចេញ ​ហើយ​បញ្ចេញ​សម្ពាធ​នៅ​ខាង​ក្នុងរាងកាយ​ទៅវិញ។

៥. ឆ្ពោះ​ទៅ​មុខ​ម្ដង​ទៀត​កុំ​ជាប់​គាំង​ក្នុង​ស្ថានភាព​ដ៏​វែង​នេះ

ដំណើរការ​នៃ​ស្ថានភាព​អាក្រក់​និង​ការ​ទទួល​យក​វា ​​គឺជា​រឿង​ចាំបាច់​បំផុត។ កុំ​ជាប់​គាំង​នឹង​គំនិត​ដដែលៗ ​រហូត​ដល់​គិត​ជា​ខែ ​ជា​ឆ្នាំ​ឲ្យសោះ។ បើ​សម្រាក​រួច ​ត្រូវ​ប្រញាប់​រើ​បម្រាស់​ភ្លាមៗ ​ហើយ​ឈ្មុសឈ្មុល​ទៅ​រក​គោលដៅ​ ដែល​បាន​ប៉ង​ទុក៕

ចុចអាន៖បុគ្គល​ល្បីល្បាញ​ទាំង ​៥ នាក់​ ដែលសែនបរាជ័យ​មុនពេល​បាន​ដល់គោលដៅ

ចុចអាន៖សម្រង់សម្ដីល្អៗ អានហើយមានកម្លាំងចិត្តតស៊ូក្នុងជីវិត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ