BREAKING NEWS
Search

ទើប​សម្រាលកូន​បាន​២​ថ្ងៃ​ ​រអិល​ជើង​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក

​ភ្នំ​ពេ​ញ ៖ ​រឿង​ខ្លោច​ផ្សារ​នេះបានកើតមាន​ឡើង​​ សម្រាប់​ក្រុម​គ្រួសារ​សព​ ត្រឹម​មួយប៉ព្រិច​ភ្នែក​ជួយមិនទាន់។

យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី​ម៉ៅ សាវឿន នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​ បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​រយៈ​ទូរស័ព្ទ​ថា ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​នេះ​ នៅ​គ្លីនិក​និង​សម្ភព អ៊ី​លី​ត មាន​ទីតាំង​ផ្ទះ​លេខ​៤៤៨​ក្បែរ​ផ្សារ​សូឡា ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​ស្ត្រី​ម្នាក់​ ទើប​សម្រាលកូន​បាន​២​ថ្ងៃ​រអិល​ជើង​ស្លាប់​ក្នុង​បន្ទប់ទឹក​។

​លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ​ស្ត្រី​ដែល​បាត់បង់​ជីវិត​នោះ​ គឺ​មាន​ឈ្មោះ​លី រដ្ឋា អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​។​ បើ​តាម​ក្រុម​គ្រួសារ​ជនរងគ្រោះ​ បាន​ប្រាប់​នគរបាល​ថា​ ស្ត្រី​រងគ្រោះ​បាន​មក​សម្រាល​បុត្រ​នៅ​គ្លីនិក​សម្ភព​អ៊ី​លី​ត​នេះ ​រយៈពេល​២​ថ្ងៃ​ ដោយ​ធ្វើការ​វះកាត់​ ព្រោះ​សម្រាល​មិន​រួច​។ ទាក់ទិន​ទៅ​និង​ការ​ស្លាប់​របស់​ស្ត្រី​រងគ្រោះ​ខាង​លើ​នេះ ​លោក​ម៉ៅ សាវឿន បាន​បញ្ជាក់​ថា​ បន្ទាប់ពី​មាន​ហេតុការណ៍​រួចមក​ភាគី​ខាង​សព​ និង​ម្ចាស់​គ្លីនិក​បាន​ធ្វើ​ការ​សម្របសម្រួល​គ្នា​បញ្ចប់​រឿង​ហើយ ​ក្នុង​នោះ​គ្រួសារ​សព​ពុំបាន​ធ្វើការ​ប្ដឹងផ្ដល់​ឡើយ​។ លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ​តាង​សព​ស្ត្រី​រងគ្រោះ​ ត្រូវ​បាន​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​ នៅ​ឯ​ស្រុកកំណើត​នា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ​ហើយ៕​
អត្ថបទ៖ ន​រា​

សូមចុចអាន៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​២​ម្នាក់ ​ទំនងជា​បំពេញការងារ​លើស​កម្លាំង​ បណ្តាល​ឲ្យ​ខ្យល់​គ​ស្លាប់