BREAKING NEWS
Search

វេទិការសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តីចូលរួមការងារមនុស្សធម៌ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្តរតនគិរី

ខេត្តរតនគិរី÷ ក្នុងជំនួបជាមួយក្រុមការងារវេទិការសម្ព័ន្ធសង្គមសុីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក លន់ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ក្នុងនាមរដ្ឋបាលខេត្តរតនគិរីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគដឹកនាំដោយ លោក សុីម វុទ្ធាអគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តីដែលបានដឹកនាំក្រុមការងារចូលរួមចំណែកក្នុងការងារមនុស្សធម៌ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តរតនគិរី។

ក្នុងឱកាសនេះដែរលោកអភិបាលរងខេត្តបានជម្រាបជូនផងដែរពីការខិតខំប្រឹងប្រែងរបស់រដ្នបាលខេត្តក្នុងការចូលររួមទប់ស្កាត់ និងបង្ការនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពធ្វើឲ្យខេត្តរតនគិរីបច្ចុប្បន្នមិនមានករណីអ្នកកើតជំងឺកូវីដ-១៩នោះឡើយ។

លោក សុីម វុទ្ធា បានបន្តថាក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងសង្គមស៊ីវិល (វ.ស.ស.) តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការកៀរគរជំនួយពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងលើកកម្ពស់ជីវភាព សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបន្ថែមទៀតថា ជាក់ស្តែងក្នុងកាលៈទេសៈដែលកម្ពុជាទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ អង្គការសង្គមស៊ីវិលចិន រួមមាន មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ជាមួយ អង្គការ BSR បានឧបត្ថម្ភជំនួយជាសម្ភារៈដល់ (វ.ស.ស) ដើម្បីយកមកចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ នៅគោលដៅចំនួន៥១ នៅ១០រាជធានី ខេត្ត និងបានបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាលខេត្តអំពីការបង្ការជំងឺកូវីដ១៩ ផងដែរ។

បេសកកម្មនៅថ្ងៃនេះ បន្តបណ្តុះបណ្តាល និងបាញ់ថ្នាំសម្លាប់មេរោគនៅ ១៥ខេត្តទៀត ដោយ (វ.ស.ស) សហការជាមួយកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០។

សូមបញ្ជាក់ថាដោយមានការសម្របសម្រួលពីក្រុមការងារ (វ.ស.ស) ជាមួយរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត និងសមាគមប្រឹក្សាសុខភាពប្រជាជន ដែលជាសមាគមដៃគូរបស់ (វ.ស.ស) ក្រុមការងារកងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ បានបាញ់ថ្នាំសម្លាប់មេរោគនៅអគាររដ្ឋបាលសាលាខេត្ត, ក្នុងផ្សារក្រុងបានលុង , វិទ្យាល័យអន្ទេវាសឹកដ្ឋានបានលុង និងគោលដៅសំខាន់ៗមួយចំនួនទៀតក្នុងខេត្តរនគិរី៕

អត្ថបទ៖ វុទ្ធឦសាន

ចុចអាន៖ លម្អិត​ពី​ទំហំ​ផ្លូវទាំង ៣៤ ខ្សែ កំពុង​សម្រុក​ស្ថាបនា​នៅ​ខេត្ត​ព្រះសីហនុ