BREAKING NEWS
Search

ធ្លាប់ចង់ដឹងណាស់ថា អ្វីខ្លះទៅ ដែលលុយទិញមិនបាន?ចុចអាន​!

ដោយសារតែ​លុយ អាចទិញអ្វីជាច្រើនឬយកទៅ​ដោះស្រាយ​បញ្ហា​មួយចំនួន​ធំបាន មនុស្សតែងតែមានគំនិតថា លុយនឹង​នាំឲ្យជីវិតសរស់នៅពេញដោយក្ដីសុខ(គិតពេលមិនទាន់មានលុយ)។

ចុះតើអ្វីខ្លះទៅដែលមានលុយច្រើនក៏ដោយ តែនៅតែមិនអាចទិញបាន?

១. ក្តីស្រឡាញ់

ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់មិនអាចទិញឬទទួលបានដោយសារទឹកប្រាក់នោះទេ។ បើទោះជាក្ដីស្រឡាញ់ខ្លះត្រូវបានយកលុយទៅទាក់ទាញ ប៉ុន្តែវាមិនមែនជាក្ដីស្រឡាញ់បរិសុទ្ធឡើយ។

២. ការគោរព

លុយអាចទិញតំណែង តួនាទីបានគ្រប់ជាន់ថ្នាក់ ប៉ុន្តែមិនអាចទិញការគោរពនិងភាពស្មោះត្រង់ពីមនុស្សផងទាំងពួងនោះឡើយ។ ជួនកាលវាគ្រាន់តែធ្វើឲ្យនរណាម្នាក់គោរពដោយកាយវិការ ឬជារូបភាពខាងក្រៅបែបបំភ័ន្តតែប៉ុណ្ណោះ តែសម្រាប់ការគោរពពិតប្រាកដចេញពីចិត្ត វាពុំមាននោះទេ។

៣. ទំនុកចិត្ត

ការជឿជាក់ទៅលើអ្វីមួយ វាកើតចេញពីអារម្មណ៍ពិតៗដែលពុំចាំបាច់ទាល់តែមានទ្រព្យសម្បត្តិនោះទេ។ បុគ្គលម្នាក់មិនអាចប្រើប្រាស់លុយធ្វើឲ្យនរណាម្នាក់ផ្សេងពេញចិត្ត ឬមានជំនឿចិត្តលើខ្លួនឡើយ ព្រោះភាពជឿជាក់មិនមែនជាសម្ភារដែលលក់លើទីផ្សារ។ ជាពិសេសទំនុកចិត្តចំពោះមនុស្សស្គាល់គ្នាជិតដិត បើវាបាត់បង់ហើយ ទោះមានលុយប៉ុន្មានក៏មិនអាចទាមទារមកវិញបានដែរ។

៤. ចំណេះដឹង

លុយអាចទិញសៀវភៅបានរាប់លានក្បាល ប៉ុន្តែវាមិនអាចទិញចំណេះដឹងបានឡើយសូម្បីតែបន្តិច បើមនុស្សមិនព្រមសិក្សាស្វែងយល់ទទួលវាដោយផ្ទាល់ទេ។ ទោះបីមនុស្សចំណាយលើការសិក្សានៅសាកលវិទ្យាល័យថ្លៃៗក៏ដោយ ហើយមានគ្រូបង្រៀនល្អៗរាប់រយនាក់ក្ដី ប៉ុន្តែចំណេះដឹងទាល់តែបុគ្គលផ្ទាល់រៀនទើបពួកគេមានវា។

៥. បទពិសោធន៍

គ្មាននរណាលើលោកនេះអាចយកលុយទៅទិញបទពិសោធន៍របស់នរណាម្នាក់ទៀតបានឡើយ។ បទពិសោធន៍ជាចំណេះក្រៅសាលា និងគ្មានសញ្ញាប័ត្រ តែជាអ្វីដែលមនុស្សជួបវានៅក្នុងដំណើរជីវិតរបស់ពួកគេ ហើយយើងមិនអាចទិញបទពិសោធន៍អ្នកដទៃមកធ្វើជារបស់ខ្លួនទេ។

៦. សុខភាពល្អ

លុយអាចទិញថ្នាំ និងអាហារបំប៉នបានច្រើនសន្ធឹក ប៉ុន្តែមិនអាចទិញសុខភាពឲ្យល្អបានទេ បើមនុស្សមិនយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯងដោយការទទួលទានត្រឹមត្រូវ សម្រាកគ្រប់គ្រាន់ និងការហាត់ប្រាណជាដើម។

៨. ចិត្តសុខសាន្ត

លុយមិនអាចធ្វើឲ្យមានសេចក្តីស្ងប់ក្នុងចិត្តបានឡើយ សូម្បីតែមហាសេដ្ឋីក៏ មិនអាចយកលុយមួយផ្នែករបស់ពួកគេទៅទិញសន្តិភាពផ្លូវចិត្តបានដែរ។ ចិត្តដែលសុខក្សាន្តត្រានកើតចេញពីក្ដីស្រឡាញ់ពិត និងការគោរពឲ្យតម្លៃ ហើយពិតជាមិនអាចទៅរួចឡើយដែលប្រើប្រាក់ទៅទិញវាយកមក។

៩. ពេលវេលា

KONICA MINOLTA DIGITAL CAMERA

លុយអាចទិញនាឡិកាបាន ប៉ុន្តែមិនអាចទិញពេលវេលាឲ្យត្រឡប់ក្រោយឬឲ្យដើរលឿនតាមប្រាថ្នាបានឡើយ។ ពេលវេលាដែលកន្លងហួសទៅហើយ ពិតជាមិនអាចត្រឡប់វិញទេ ទោះបីចំណាយលុយច្រើនប៉ុណ្ណាសម្រាប់ទិញគឺពិតជាមិនអាចទៅរួចទាល់តែសោះ។

១០. ជីវិត

មាននរណាម្នាក់អាចទិញជីវិតបានទេលើផែនដីនេះ? ចម្លើយ គឺគ្មានទេ! សេចក្ដីស្លាប់គង់នឹងកើតឡើងលើគ្រប់គ្នា គ្មាននរណាអាចចៀសរួចឡើយ គ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ។ ដល់ពេលនោះ មិនថាមនុស្សមានលុយរាប់លានកោដក៏ដោយ ក៏គ្មានលទ្ធភាពទិញជីវិតឲ្យរស់ឡើងវិញបានដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សន្សំសំចៃ​ប្រាក់របៀបនេះ​នឹងឆាប់បាន​​ទិញ​រថយន្ត​ដំបូងដោយកម្លាំងញើសឈាមផ្ទាល់

ចុចអាន៖  បើមាន​បីយ៉ាងនេះ មិនបាច់ពូកែក៏អាចជោគជ័យបានដែរ! ធានា!