BREAKING NEWS
Search

​រយៈ​៣ថ្ងៃ​ ក្នុង​ខែ​មិថុនា​ ឆ្នាំ២០២០នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ កើតឡើង​២១​លើក ស្លាប់២៣​នាក់ និង​របួស​មនុស្ស​២៤​នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការនគរបាល​រាជធានីភ្នំពេញ ​បាន​ឲ្យដឹងថា បើគិត​ពី​ថ្ងៃទី០១ ខែមិថុនា រហូត​ដល់​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍​បាន​កើតឡើងសរុប ២១លើ ស្លាប់​២៣នាក់ និង​ រងរបួសធ្ងន់​ស្រាល់​២៤នាក់។

បើយោង​តាម​ទិន្នន័យគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ បាន​ឲ្យ​ដឹង​ទៀត​ថា នៅថ្ងៃទី១ ខែមិថុនា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៧​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៩​លើក។ ចំណែក​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ គ្រោះថ្នាក់បណ្ដាល​ឲ្យ​មាន​មនុស្សស្លាប់៣នាក់​ និង​របួសធ្ងន់៤នាក់ ក្នុង​នោះ​ស្រី២នាក់ ហើយ​កើតឡើង​ដោយសារ​ប៉ះទង្គិច​គ្នា៦លើក​។ រីឯថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៧​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៩​លើក នេះ​បើតាម​ការ​បញ្ជាក់​របស់​វេបសាយ​ផ្លូវ​ការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ៕
នាគព័ន្ធ
ប្រភព អគ្គស្នងការនគរបាលជាតិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114