BREAKING NEWS
Search

ក្រសួងទេសចរណ៍ប្រាប់ឲ្យនៅបន្ដរឹតបន្ដឹងអាជីវកម្មសេវាកម្មកម្សាន្ត ដើម្បីការពារជំងឺកូវីដ១៩

ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីចាត់វិធានការ ការរីករាលដាលជំងឺកូវីដ១៩ ចំពោះមូលដ្ឋានអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត និងបៀរហ្គាឌិន ជាដើម។

 

រូបតំណាង (ប្រភពរូបភាព៖ បរទេស)

សេចក្ដីជូនដំណឹងចុះកាលបរិច្ឆេតថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩អាជីវកម្មខាងលើ ត្រូវបន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនជាប្រចាំ រហូតដល់មានការជូនដំណឹងសាជាថ្មី ស្ដីពីការបន្ធូរបន្ថយ ឬកែសម្រួលវិធានការនៅពេលខាងមុខ។ បច្ចុប្បន្ននេះមានរបាយការណ៍ថា អាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត និងបៀរហ្កាឌិនខ្លះ នៅតាមរាជធានីខេត្តមួយចំនួន នៅតែបន្ដសកម្មភាពអាជីវកម្មដោយល្មើស និងវិធានការរបស់រាជរដ្ឋាភិបាល។

នៅក្នុងសេចក្ដីជូនដំណឹង ដែលមានត្រា និងសញ្ញេពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានក្រើនរំលឹកដល់ អាជ្ញាធរខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងអនុវត្តវិធានការចំពោះមូលដ្ឋានអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) និងបៀរហ្កាឌិន ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល៕

 

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖