BREAKING NEWS
Search

សមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួនជនសង្ស័យខ្មែរ១នាក់ និងបរទេស១នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ជនជាតិកាណា សញ្ញាតិបារាំង ១នាក់ ស្នាក់ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ខេត្តកំពត និង ជនជាតិខ្មែរ ១នាក់ ជជាភេទស្រី រស់នៅភូមិអ្នកលឿង ឃុំសាយខរ ស្រុកព្រៃវែង ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

ហេតុការណ៍ខាងលើនេះ កម្លាំងជំនាញ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០នាទី។

ផ្អែកតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕

 

 

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត