BREAKING NEWS
Search

មន្រ្តី​យោធាម្នាក់ បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ​ ត្រូវ​រថយន្ត​បុក​បាក់​ភ្លៅ​រង​របួស​ធ្ងន់​

​ឧត្ដរមានជ័យ​ ៖ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ បាន​បើកបរ​ម៉ូតូ​ដោយ​មិន​ប្រកាន់​ស្ដាំ និង​ក្នុង​ស្ថាន​ភាព​ស្រ​វឹង​ស្រា​ផង​ ​ត្រូវ​បាន​រថយន្ត​ដឹក​ទឹកកក បុក​បាក់​ភ្លៅ​រង​របួស​ធ្ងន់ កាល​ពី​យប់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ២០​និង​០៣​នាទី ផ្លូវជាតិ​៦៨ ចំណុច​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​៧៤-៧៥ ស្ថិតនៅ​ក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​សំរោង​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​រថយន្ត បណ្តាល​ឲ្យ​របួសធ្ងន់​មនុស្ស ០១ នាក់។ ជន​រង​គ្រោះ​ ត្រូវ​ជា​អ្នកបើកបរ​ម៉ូតូ ឈ្មោះ អៀង ចំរើន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​យោធា នៃ​កងពលតូច​៤២ រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​-​ស្រុក​ពួក ខេត្ត​សៀមរាប (​របួសធ្ងន់​បាក់​ភ្លៅ​ខាងឆ្វេង​) បើកបរ​ម៉ូតូ​ម៉ាក VIVA​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ONG202 1-394 មិន​ពាក់មួក​សុវត្ថិភាព។ ចំណែក​ឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ខាន់​(​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើក​រថយន្ត​ដឹក​ទឹកកក រស់នៅ​ភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប​(​រត់​គេច​ខ្លួន​បាត់​) បើកបរ​រ​យន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 3A-1918 ។​

មូលហេតុ​ មកពី​អ្នកបើកបរ​ម៉ូតូ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា ​មិន​ប្រកាន់​ស្តាំ ហើយ​ត្រូវ​រថយន្ត​បុក​បាក់​ភ្លៅ​របួស​ធ្ងន់ធ្ងរ។ ក្រោយពេល​កើតហេតុ​ កម្លាំង​ជំនាញ​ក្រុង​សំរោង បាន​ចុះ​ជួយ​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង​កន្លែង​កើត​ហេតុ យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត រីឯ​ចំណែក​វត្ថុតាង​បាន​យក​មក​រក្សាទុក​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រុង​សំរោង ដើម្បី​រៀបចំ​នីតិវិធី​បន្ត៕
អត្ថបទ​៖​ ចាន់ ធី
សូមចុចអាន៖ ​បត់​ម៉ូតូ ត្រូវ​រថយន្ត​បុក​ពេញទំហឹង ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ