BREAKING NEWS
Search

រកលុយបានយកទៅទិញថ្នាំញៀនអស់

ភ្នំពេញះដោយសារតែក្រុមគ្រួសារកើតទុកមិនសុខចិត្តព្រោះសមាជិកក្នុងគ្រួសារគិតតែពីញៀនថ្នាំរហូតដល់ក្រខ្លួនទើបសម្រេចចិត្តប្តឹងឲ្យនគរបាលចាប់ខ្លួនយកទៅគុកតែម្តង។

ជាក់ស្តែងនៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺនេះនគរបាលប៉ុស្តិនិរោធបានចុះទៅចាប់ខ្លួនបុរសម្នាក់កំពុងជក់ថ្នាំញៀននៅតាមបណ្តោ ផ្លូវ៦៥៦ ភូមិតាងៅសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។បុរសដែលនគរបាលឃាត់ខ្លួនមានឈ្មោះអែត កុសលអាយុ៣៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិតាងៅកណ្តាលសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

យោងតាមប្រភពពីលោកវរសេនីយ៍ឯក ម៉ៅសឿត អធិការនគរបាលខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថាមុនពេលឃាត់ខ្លួនបុរសខាងលើគឺកម្លាំងនគរបាលបានចុះល្បាតការពារសន្តិសុខក្នុងមូលដ្ឋានក៏ប្រទះឃើញកំពុងជក់ថ្នាំនៅកណ្តាលផ្លូវយ៉ាងសង្ហាទើបនគរបាលចាប់ខ្លួនតែម្តង។
អ្នកធ្លាប់ស្គាល់បុរសខាងលើបាននិយាយថាបានអីនឹងសល់លុយបើខំទៅធ្វើកម្មករសំណង់រួចបានលុយមកទិញថ្នាំញៀនជក់បែបនេះ៕

អត្ថបទ៖ នរា

ចុចអាន៖ ជាងកាត់សក់​ម្នាក់​ក្លាយ​ជា​អ្នកទោស​ស្នេហា ខណៈ​នាំ​សិស្សសាលា​អាយុ​១៧​ឆ្នាំ​ចូល​ផ្ទះសំណាក់​ត្រូវ​ម្តាយ​ខាង​ស្រី​តាម​រក​ទាន់​