BREAKING NEWS
Search

កប់​! ​Jay ​Park, ​Sik-K, ​pH-1 ​និង ​HAON ​ទម្លាក់ ​MV ​បទ ​« ​Gang ​» ​ជាផ្លូវ​ការ​មាន​ទាំង ​Rain ​ចូល​រួម​ទៀត​

កាលពីម្សិលមិញនេះ Jay Park, Sik-K, pH-1, និង HAON បានទម្លាក់បទចម្រៀងមួយ “ Gang” remix MV របស់ពួកគេ​ជា​ផ្លូវ​ការ​ក្នុង​ការ​គាំទ្រ “ Black Lives Matter” ។

នៅក្នុង MV បទមួយនេះ ឃើញថាពួកគេបានបង្ហាញពីសកម្មភាពជាក្រុម ធ្វើដំណើរឆ្លងកាត់ផ្លូវលំច្រកតូចៗនៅទីកន្លែងងងឹត និង​បញ្ចេញ​ក្បាច់​រាំ ​ក៏ដូចជាការច្រៀងរ៉េបដែលជាជំនាញរបស់ពួកគេ។ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺត្រង់ចុងវីដេអូ​ច​ម្រៀ​ង​​មួយ​នេះ ​ក៏មានវត្តមានរបស់កំពូលតារាប្រុសដ៏ល្បី លោក Rain បានចូលរួមរាំជាក្រុមបញ្ចេញក្បាច់រាំរស់រវើកយ៉ាងឡូយ ប​ន្ទា​​ប់​ពី​អវត្ត​មាន​យ៉ាង​យូរ​ក្នុងសិល្បៈ។

តាមការពិតទៅ បទ “ Gang” នេះគឺជាបទដែលមានការដាក់បញ្ចូលភ្លេងឡើងវិញ ដោយមានលោក Rain ជាម្ចាស់បទ​ចំណង​ជើង​ដូច​​គ្នា​ដំបូង​ឡើយកាលពីឆ្នាំ ២០១៧៕

មានវីដេអូនៅខាងក្រោម៖

បទចម្រៀង “ Gang ” របស់ Rain កាលពីឆ្នាំ២០១៧

ចុចអាន៖អត់​បញ្ហា​! ​Park ​Bom ​ទោះ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ខ្លួន​យ៉ាង​ណា ​ក៏​នៅ​តែ​រក្សា​ទឹក​មុខ​ស្រស់​ស្រាយ​

ចុចអាន៖ជិតបានមើលហើយ! រឿងភាគថ្មីរបស់ Kim Soo Hyun និង Seo Ye Ji នឹងចាក់ផ្សាយក្នុងខែនេះ

អត្ថបទផ្ដល់ដោយ៖poraman