BREAKING NEWS
Search

ស្គាល់បុរស ៥ ប្រភេទនេះ ​កុំ​ចំណាយ​ពេលទៅ​ស្រឡាញ់នាំតែគ្រាំគ្រាចិត្តទទេៗ

​លង់​ស្រឡាញ់​បុរសណាម្នាក់ មិនមានខុសអ្វីទេ ក្រែងតែខុសនោះគឺ លង់ស្នេហ៍នឹងប្រុសៗចរិតមិនបាន នាំឲ្យគ្រាំគ្រាចិត្តរាប់ខែឆ្នាំឥតអំពើ។

ក្នុងទំនាក់ទំនងស្នេហា បើសង្កេត​ឃើញ​បុរសជាដៃគូមាន​ចរិត​ ៥ ​យ៉ាងនេះ ​ស្រីៗគ្នាយើង​មិន​​គួរ​ចំណាយ​ពេល​ស្រឡាញ់​គេទៀតឡើយ៖

១. ប្រើពាក្យ​សុំទោស​មក​ដោះស្រាយ​បញ្ហា

ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង​គេ​បាន​ត្រឹម​តែ​សុំទោស មិនចេះ​ដោះស្រាយ​អី​ក្រៅ​ពី​លេសមួយនេះទេ។ គេ​ធ្វើ​ដូច​គ្មាន​រឿង​អ៊ីចឹង ទាំង​ដែល​គេ​បាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ ពិបាក​ចិត្ត។ គេ​ចេះ​ត្រឹម​តែសុំឲ្យយើង​លើកលែងទោស ​ហើយ​ចង់​ឲ្យ​អ្វី​គ្រប់​យ៉ាង​ប្រសើរ​ឡើង​វិញ។

២. ឃើញ​​ខុស​មិន​ជួយ​កែ តែ​បាន​​ស្ដី​បន្ទោស

​ពេល​ឃើញ​យើង​មាន​បញ្ហា ឬ​ធ្វើខុសអ្វី គេ​គ្មាន​​យោបល់​ក្នុង​ការ​ជួយ​ជ្រោមជ្រែងកែលម្អទេ​ ហើយចាំ​តែ​បើក​ភ្នែក​មើល​យើង​ធ្វើ​ខុសរហូតទៅ​។ ពេលយើង​មិន​សប្បាយ​ចិត្ត​នឹង​រឿង​អ្វី​មួយ​ គេមិន​ដែល​កំដរ​ មិនដែលលើក​ទឹក​ចិត្ត​  ប៉ុន្តែចាំ​តែ​ស្ដី​ឲ្យប៉ុណ្ណោះ។

៣. ស្រឡាញ់​​តាម​តែ​អារម្មណ៍

ពេលខ្លះ​ក៏​ស្រឡាញ់​ ពេលខ្លះក៏ខ្វល់ខ្វាយពីយើង​ ហើយ​ពេល​ខ្លះ​ក៏​ទុក​យើងចោល មិន​រវីរវល់​សោះ។ អារម្មណ៏​គេ​ល្អ​​ គេ​ក៏​នឹក​នា​យើង​ខ្លះ​ទៅ ជួន​កាល​ទៅ​ណាបាត់ស្ងាត់ឈឹង ហើយសុខៗក៏លេចមុខ​មក​រក​យើង​វិញ។ ​មនុស្ស​ប្រុស​បែបនេះ យើងមិន​គួរ​ចាយ​ពេល​ជាមួយ​នោះ​ទេ ព្រោះគេមិនឲ្យ​តម្លៃ​យើងឡើយ គេ​យក​យើងកំដរ​​តែពេលអផ្សុក​​ប៉ុណ្ណោះ។

៤. ​មិន​ស្រឡាញ់​អ្នក​ជុំវិញ​យើង

គេស្រឡាញ់យើង មិនមែន​មាន​ន័យ​ថា​គេ​គិត​តែ​ពី​យើង​ម្នាក់​ប៉ុណ្ណោះទេ តែ​គ្រួសារ​ និងមិត្តភក្តិ​របស់យើង គេ​ក៏គួរ​ចាប់អារម្មណ៍ជាមួយដែរ។ គេ​មិន​សប្បាយ​ចិត្ត​ ហើយ​មិន​ចង់​ចូលខ្លួន​ទៅជួប​ជាមួយ​គ្រួសារ និងមិត្តភក្តិ​យើង​ប៉ុន្មាន​ទេ ឬព្រមចូលខ្លួនស្និទ្ធស្នាលទាំង​បង្ខំ​ចិត្ត​។

៥. ប៉ះពាល់​រាង​កាយ​​ដោយ​មិន​មាន​ការ​អនុញ្ញាត

បើគេ​​ប៉ះពាល់​លូកលាន់រាងកាយ​យើង​ដោយ​គ្មាន​ក្រែងចិត្ត ឬ​ដោយ​គ្មាន​ការ​អនុញ្ញាត​​ទេសូម​កុំ​បន្ត​អី​ល្អ​ជាង ព្រោះ​គេ​ស្រឡាញ់​យើងដោយសារ​ចំណង់ ឬ​រូបរាង​តែ​ប៉ុណ្ណោះ។ ការដក​ខ្លួន​ពីគេ ជាជម្រើសល្អ មុន​ពេល​យើងស្ដាយ​ក្រោយ​ដែល​ចំណាយ​ពេល​ជាមួយ​មនុស្ស​បុរសអាត្មានិយមប្រភេទនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ news.com.au

ចុចអាន៖  ហេតុផល ៦ យ៉ាង​ដែល​បុរស​ចូលចិត្ត​នារី​មាន​អត្តចរិត​ល្អនិងទន់ភ្លន់

ចុចអាន៖  ធ្វើយ៉ាងណាឲ្យឪពុកម្តាយចូលចិត្តសង្សារយើង?