BREAKING NEWS
Search

កងទ័ពមួក​ខៀវ​ ត្រូវចុះបញ្ជីស្លាប់ដំបូងចំនួន ២ ករណីដែលបណ្តាលមកពីជំងឺ Coronavirus

បេសកកម្ម​រក្សាសន្តិភាព​ពហុសាសន៍ របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋ ម៉ាលី ហៅកាត់ MINUSMA បានចុះបញ្ជីករណីស្លាប់ដំបូងរបស់ខ្លួនចំនួន ២ ករណីដែលបណ្តាលមកពីជំងឺ Coronavirus ។ រួមមានវរសេនីយ៍ទោ Carlos Moises GUILLEN ALFARO ជាកងកម្លាំងមួកខៀវ អែលសាវ៉ាឌ័រ និងវរសេនីយ៍ឯក ស សាវី ជាកងកម្លាំងមួកខៀវកម្ពុជា(ឋានន្តរស័ក្ដិតម្រូវទៅតាមបេសកកម្ម អ.ស.ប)។ ដែលពួកគេទាំងពីរនាក់បានពលីកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២០​។

ព្រឹកថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០២០ នៅឯទីស្នាក់ការកណ្តាល MINUSMA រដ្ឋធានីបាម៉ាកូ បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីជូនដំណើរសពក្រោមអធិបតីភាពពី តំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ (SRSG) ប្រចាំនៅប្រទេសម៉ាលី និងមេបញ្ជាការMINUSMA ថ្នាក់ដឹកនាំយោធា មន្ត្រី​ស៊ីវិល ដែលបម្រើការការងារមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ។​ហើយក៏បានសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំទាំងអស់គ្នា នូវការបាត់បង់នូវធនធាននាយទាហានដ៏ឆ្នើម និងជានាយទាហានដែលមានស្នាដៃក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេវកម្ម ប្រយុទ្ធប្រឆាំងនិងការរំលោភបំពានជនស៊ីវិល និងជាធនធានកម្រសម្រាប់ទ្រទ្រង់នូវអាណត្តិបេសកកម្មទាំងមូលផងដែរ៕

ចុចអាន៖ រកលុយបានយកទៅទិញថ្នាំញៀនអស់