BREAKING NEWS
Search

នាវាចំបាំងអាមេរិក បង្ហាញខ្លួនលើដៃសមុទ្រតៃវ៉ាន់ ស្របពេលកម្តៅនយោបាយចិន អាមេរិក កំពុងតែក្តៅខ្លាំង

នាវាទ័ពជើងទឹកមួយគ្រឿងរបស់អាមេរិក បានធ្វើដំណើរដល់ដៃសមុទ្រតៃវ៉ាន់ កាលពីថ្ងៃព្រហស្បត្តិ៍ ចំពេលនៃពិធីរំលឹកការបង្ហូរឈាមបាតុកម្មពីមុខទីលានធានអានមិន ឆ្នាំ១៩៨៩។ នេះបើតាមការអះអាងពីសំណាក់កងយោធាតៃវ៉ាន់ និងសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បញ្ជាក់ថា នាវាចំបាំងអាមេរិក បានចូលចតនៅដៃសមុទ្ររបស់ខ្លួនក្នុងបេសកកម្មធម្មតាមួយ ខណៈមន្ត្រីរបស់ខ្លួនក៏បានត្រួតពិនិត្យនាវាទ័ពជើងទឹកអាមេរិកយ៉ាងល្អិតល្អន់ដូចគ្នា។

ជាមួយគ្នានេះ កងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏បានទទួលស្គាល់ដូចគ្នា តាមរយៈបណ្តាញសង្គមហ្វេសបុក ពីការចូលចតរបស់នាវា USS Russell ក្នុងដែនសមុទ្រតៃវ៉ាន់ ដោយអះអាងជាការបេសកកម្មលើដែនសមុទ្រជាមួយដែនកោះមួយនេះ។ ប៉ុន្តែសកម្មភាពរបស់នាវាអាមេរិកនៅពេលនេះ កាន់តែធ្វើឲ្យចិន ក្តៅស្លឹកត្រចៀកខ្លាំងឡើង បន្ថែមភាពតានតឹងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងវ៉ាស៊ីងតោន មួយកម្រិតទៀត។

វត្តមានរបស់នាវាទ័ពជើងទឹកអាមេរិកពេលនេះ ត្រូវអ្នកជំនាញមើកឃើញថា ធ្វើឡើងក្រោយកងទ័ពរបស់រដ្ឋាភិបាលប៉េកាំង បានពង្រឹងសមយុទ្ធយោធាខ្លាំងឡើង ក្នុងចេតនាទាមទារកោះមួយនេះ មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

គិតចាប់ពីខែមករាមក វត្តមាននាវាទ័ពជើងទឹកអាមេរិកក្នុងដែនទឹកតៃវ៉ាន់ គឺជាលើកទី៧ហើយ ដោយវត្តមាននាវាអាមេរិកដំបូង បង្ហាញខ្លួនកាលពីថ្ងៃ ២០ មីនា នៅពេលដែលប្រធានាធិបតីតៃវ៉ាន់ មកពីគណបក្សប្រជាធិបតេយ្យឯករាជ្យ លោកស្រី Tsai Ing-wen ធ្វើសច្ចាប្រនិធានចូលកាន់អំណាច៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP 

អត្ថបទពាក់ព័ន្ធ៖