BREAKING NEWS
Search

ទំនើងហួសហេតុ!កំពុង​ផឹក​ស៊ីឃើញក្រុមមួយជិះកាត់ កើតកំហឹងក្រោកប្រដេញសម្លាប់

បន្ទាយមានជ័យ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗក្នុងការប៉ះទង្គិចយ៉ាងរន្ធត់ ដោយយុវជន​ជើង​ខ្លាំង​២​ក្រុម ដែលបាន​ក្រុម​១​ ជិះ​កាត់​កន្លែងភាគីម្ខាងទៀត​កំពុង​​ផឹក​ស៊ី ក៏ត្រូវ​​ចោទ​ថា​ ​គ្រលែង​ឆ្វេង​ស្ដាំ បង្ករកំហឹង​ធ្វើឈាន​ដល់​ជិះ​ម៉ូតូ​ប្រដេញ​តាម​វាយ​គ្នា​សម្លាប់យ៉ាង​សាហាវហួសថ្លែង។

យ៉ាងហោចណាស់មាន យុវជនម្នាក់ស្លាប់​ភ្លាមៗនៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ម្នាក់ទៀតជាជនដៃដល់ត្រូវបានចាប់ខ្លួន។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ កាល​ពី​ថ្ងៃ​ទី​​៤​ ខែ​មិថុនា ឆ្នាំ​២០២០​ ក្នុង​ចំណុច​ស្ពាន ពោះ​ពីរ​ផ្លូវ​កៅស៊ូ ខាងត្បូង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ​ជន​ដៃ​ដល់​ក្នុង​សម្លាប់​មនុស្ស​មានឈ្មោះ ចាន់ សេរី​វ​ឌ្ព្យ​នា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ចំណែក​ជនរងគ្រោះ​ស្លាប់ មានឈ្មោះ​សុខ ណា​ថា​ន់ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ របួសធ្ងន់ បន្ទាប់មក​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ។​

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី បានបញ្ជាក់​ថា ​នៅ​មុន​ពេល​កើតហេតុ ជន​ដៃ ឈ្មោះ ចាន់ សេរី​វ​ឌ្ព្យ​នា និង​បក្ស​ពួកគេ​៣​នាក់​ទៀត ទី​១. ឈ្មោះ ​ហុក វាសនា ហៅ​ស្តៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​២​. ឈ្មោះ​កែវ ចាំង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ទី​៣​. ឈ្នោះ​ស៊ុយ លឹម​ហាំង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ទាំង​៣​នាក់​រស់​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ​កំពុង​អង្គុយ​ផឹក​ស្រា​បៀរ​នៅ​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន ក្មេង​មួយ​ក្រុម​ទៀត​បើក​ម៉ូតូ លើ​ផ្លូវ​កៅស៊ូ​ក្បែរ​ពួកគេ​កំពុង​ផឹក​ ស្រាប់តែ​ធ្វើការ​ចោទ​ទៅ​ក្រុម​ជនរងគ្រោះ​ថា បើ​ក​ម៉ូតូ​គ្រលែង​ឆ្វេង​ស្ដាំ​ដាក់​ពួកគេ​ កំពុង​ផឹក​ស៊ី​ធ្វើ​ឲ្យ​ពួក​ខ្លួន​ខឹង​យ៉ាង​ខ្លាំង ​ភ្លាម​នោះ​ឈ្មោះ​ហុក វាសនា បាន​បើក​ម៉ូតូ​ដឹក ឈ្មោះ ចាន់ សេរី​វ​ឌ្ព្យ​នា ជា​ជន​ដៃ ដេញ​តាម​ពីក្រោយ ដោយមាន​កាន់ដំបង​ឫស្សី មួយ​កំណាត់​ប្រវែង​មួយ​ម៉ែត្រ​ប៉ុន ក ដៃ​បាន​ជិះ​ម៉ូតូ​ដេញ​វាយ ឈ្មោះ​សុខ ណា​ថា​ន់ បើក​ម៉ូតូ​ដឹក​ឈ្មោះ​មួន សុ​កាន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ពេល​ជិះ​ដល់​កន្លែង​កើត​ហេតុ​បាន​វាយ​ទៅលើ​ឈ្មោះ​សុខ ណា​ថា​ន់​ ត្រូវ​មួយ​ដំបង​ចំក្បាល​ផ្នែក​ខាងក្រោយ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ទៅលើ​ផ្លូវជាតិ​ក្រោយពី​ធ្វើ​សកម្មភាព​ ហើយ​បាន​ជិះ​គេច​បាត់​អស់​។

​ភ្លាមៗ​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់​ និង​ដកហូត​វត្ថុ​តាង​ដំបង​ឫស្សី​ចំនួន​១​ដើម​។​ លោក​អធិការ​បន្ត​ថា​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​បន្ត​ចំណែក​ជនសង្ស័យ​ចូលរួម​បង្ក​កំពុង​ស្វែងរក​ចាប់​ផង​ដែរ​៕​
អត្ថបទ៖ គង្គា
សូមចុចអាន៖ ​ជិះម៉ូតូលឿនជ្រុលចង្កូតដួលខ្លួនឯងស្លាប់ម្នាក់របួសស្រាល២នាក់