BREAKING NEWS
Search

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងដឹងពីជោគវាសនាក្នុងការជំនុំជម្រះក្ដីជុំវិញរឿងអាស្រូវមូលនិធិ 1MDB នាខែក្រោយ

អតីតមេដឹកនាំប្រទេសម៉ាឡេស៊ីលោក Najib Razak នឹងដឹងពីជោគវាសនារបស់លោកចំពោះការចោទប្រកាន់ពីបទលួចបន្លំនៅខែក្រោយនៅពេលដែលសាលក្រមត្រូវបានបញ្ជូនទៅអង្គជំនុំជម្រះជុំវិញរឿងអាស្រូវមូលនិធិ 1MDB ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ។

ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានលួចពីមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ប្រទេស និងចំណាយលើរបស់របរជាច្រើនរាប់ចាប់ពីអចលនទ្រព្យលំដាប់ខ្ពស់ក្នុងការក្លែងបន្លំដ៏គួរឲ្យភ្ញាក់ផ្អើលជុំវិញពិភពលោកពាក់ព័ន្ធនឹងលោក Najib និងគូរកនរបស់លោក ។

អតីតនាយករដ្ឋមន្រ្តីរូបនេះបានបាត់បង់អំណាចក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ដែលមួយផ្នែកធំដោយសារតែការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធរបស់គាត់ ហើយគាត់ប្រឈមនឹងការកាត់ទោសជាច្រើនលើបញ្ហាចម្រូងចម្រាសនេះ ប៉ុន្តែគាត់បដិសេធរាល់ការធ្វើខុសទាំងនោះ ។

តុលាការកំពូលនៅក្រុងគូឡាឡាំពួនៅសប្តាហ៍នេះបានបើកសវនាការជជែកដេញដោលក្នុងការជំនុំជម្រះលើកដំបូងដែលបានចាប់ផ្តើមកាលពី ១៤ ខែមុន និងផ្តោតលើការផ្ទេរប្រាក់ចំនួន ៤២ លានរីងហ្គីដ (៩.៨ លានដុល្លារ) ទៅក្នុងគណនីធនាគាររបស់លោក Najib ។

ប្រធានចៅក្រមបាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងប្រកាសសាលក្រមនៅថ្ងៃទី ២៨ ខែកក្កដា ។

លោក Najib នឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលវែង ហើយទំនងជានឹងត្រូវផ្តន្ទាទោសនៅថ្ងៃដដែលប្រសិនបើរកឃើញថាមានពិរុទ្ធភាព ។

មេធាវីរបស់គាត់បានអះអាងថា បុរសវ័យ ៦៦ ឆ្នាំរូបនេះមិនបានដឹងអំពីការផ្ទេរចូលទៅក្នុងគណនេយ្យរបស់គាត់ពីមូលនិធិ SRC International ដែលជាអតីតមូលធិនិ 1MDB ។

ចំណែកមេធាវីលោក Muhammad Shafee Adbullah បានជំរុញឲ្យចៅក្រមជម្រះលោក Najib ពីបទចោទប្រកាន់ចំនួនប្រាំពីរករណីនៃអំពើពុករលួយ និងការលាងលុយកខ្វក់ដែលគាត់កំពុងប្រឈមមុខដោយនិយាយថាការផ្ទេរប្រាក់តាមធនាគារគឺខុសច្បាប់ ។

ក្រុមរដ្ឋអាជ្ញាអះអាងថា លោក Najib មានសិទ្ធិអំណាចពេញលេញលើមូលនិធិ SRC International និងបានធ្វើការសម្រេចចិត្តសំខាន់ៗទាក់ទងនឹងរឿងនេះ ។

សូមបញ្ជាក់ផងដែរថា ករណីនេះគឺជាផ្នែកមួយនៃការជំនុំជម្រះក្ដីទាក់ទងនឹងមូលនិធិ 1MDB ដែលកំពុងដំណើរការពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីរូបនេះ ៕ AFP

អតីតនាយករដ្ឋមន្រ្តីលោក Najib Razak បានបាត់បង់អំណាចក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ។ (រូប AFP)

ប្រែសម្រួលដោយ ៖ ជីវ័ន្ត