BREAKING NEWS
Search

ផ្សិត​អំបោះ​ត្រូវ​ប៉ាន់​ខ្លាំង​ រក​តែ​ផ្សិត​លក់​ទៅ​ផ្សារ​ទំនើប​ និង​ទីផ្សារ​ក្នុង​ស្រុក​មិនទាន់​គ្រប់​ទេ

​កំពង់​ឆ្នាំ​ង ៖ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង និង​ក្រុមការងារ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យមើល​ថ្នាល​បណ្តុះ​កូនឈើ កសិដ្ឋាន​បណ្តុះ​ផ្សិត​អំបោះ និង​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវវស្សា ស្រូវ​ដើមរដូវ នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក​ប្រធាន និង​ក្រុមការងារ បាន​ចុះ​ពិនិត្យមើល​ថ្នាល​បណ្តុះ​កូនឈើ របស់​ក្រុមហ៊ុន​Green Farm ស្ថិតនៅ​ឃុំ​ចោ​ង​ម៉ោង ​ស្រុក​ទឹកផុស ​ខេត្តកំពង់ឆ្នាំង ហើយ​តាម​ការ​រាយការណ៍​របស់​ម្ចាស់​កសិដ្ឋាន​ថ្នាល​បណ្តុះ​កូនឈើ​បាន​ឲ្យ​ដឹង​ថា ថ្នាល​បណ្តុះ​កូនឈើ​របស់​គាត់​មាន កូន​ក្រញូង​ហៃ​ណាន​ចំនួន​៥​លាន​ដើម កូន​មៀន​កោះក្របី​ចំនួន​១​ម៉ឺន​ដើម និង​កូន​ល្មើ​ល​ចំនួន​៤​ម៉ឺន​ដើម ដែល​ម្ចាស់​កសិដ្ឋាន បាន​ពិភាក្សា​ជាមួយ​លោក​ប្រធាន​រិះរក​ពេល​សម​ស្រប​ណាមួយ​ ដើម្បី​ធ្វើ​ពិធី​ចែ​កូនឈើ​នៅ​កន្លែង​ណាមួយ ដោយ​គាត់​នឹង​ជួយឧបត្ថម្ភ​កូនឈើ។

ក្រោយពេល​ពិភាក្សា​ចប់ លោក​ប្រធាន​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​កសិដ្ឋាន​ឲ្យ​បន្ត ហើយ​បង្កើន​សកម្មភាព​នេះ​បន្ថែមទៀត។

លោក​ប្រធាន​មន្ទីរ​កសិកម្ម និង​ក្រុមការងារ​បាន​ទៅ​ពិនិត្យមើល​កសិដ្ឋាន​ប​ណ្តុះ​ផ្សិត​អំបោះ នៅ​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែល​តាម​ការ​រាយការណ៍​របស់​ម្ចាស់​កសិដ្ឋាន និង​ពិនិត្យ​ជាក់ស្តែង បាន​ឲ្យ​ដឹង​ថា ​កសិដ្ឋាន​នេះ​ មាន​រោង​បណ្តុះ​ផ្សិត​ចំនួន​០៣​រោង ដោយ​០១​រោង​មាន​កញ្ចប់​ផ្សិត​ចំនួន​៣៦ ០០០​កញ្ចប់ ហើយ​ក្នុង​មួយថ្ងៃ​ដក​ផ្សិត​បានជា​មធ្យម​ចំនួន​ពី​៤០០​គីឡូក្រាម​ទៅ៥០០​គីឡូក្រាម និង​ក្នុង​មួយ​គីឡូក្រាម​លក់​បាន​តម្លៃ​ពី​៦០០០​រៀល ទៅ​៧ ០០០​រៀល។

ចំពោះ​ទីផ្សារ​គាត់​លក់​ទៅ​ផ្សារ​ម៉ាក្រូ (​ភ្នំពេញ​) ផ្សារ​នាគ​មាស និង​ផ្សារ​ដើម​គរ គឺ​ទីផ្សារ​ផ្សិត​អំបោះ​នេះ​មិន​ខ្វះ​ទេ ឲ្យ​មាន​តែ​មាន​ផ្សិត​លក់​ឲ្យ​ទីផ្សារ មិន​ទាន់​ផង ជា​ចុងក្រោយ​លោក​ប្រធាន បាន​ជំរុញ និង​លើកទឹកចិត្ត​បន្ត​ការបណ្តុះ​ផ្សិត​នេះ​បន្ថែមទៀត​។

លោក​ប្រធាន និង​សហការី បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវវស្សា និង​ស្រូវ​ដើមរដូវ នៅ​ឃុំ​ព្រៃ​មូល​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង តាម​ការពិនិត្យ​ជាក់ស្តែង​បាន​ឲ្យឃើ​ញ ប្រជាកសិករ​មានការ​ដាំ​ដុះ​ដំណាំ​ស្រូវ​បាន​ច្រើន​។

ក្រោយពី​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល​ស្រូវវស្សា និង​ស្រូវ​ដើមរដូវ​រួចហើយ ខេត្តកំពង់ឆ្នាំង​មកដល់ពេលនេះ​អនុវត្តបាន​៣៥០០០​ហិច​តា លើ​ផែនការ​១២២០០០​ហិច​តា​ស្មើនឹង​៣០​ភាគរយ​នៃ​ផែនការ។

ក្នុង​ការចុះ​ត្រួតពិនិត្យ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បាន​សំណូមពរ​ឲ្យ​ម្ចាស់​កសិដ្ឋាន​និង​ម្ចាស់​ស្រែ រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ច្បាស់លាស់​និង​បង្កើន​ការយកចិត្តទុកដាក់​ថែទាំ​ផលដំណាំ​ទាំងអស់​ឲ្យ​បាន​ល្អ​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​និង​សង្គមជាតិ​នៅ​គ្រា​ដែរ​ជំងឺ​កូ​វីដ​១៩ នៅតែ​គំរាមកំហែង​ពិភពលោក៕
ឈៀង ថា​រិ​ទ្ធ

        



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114