BREAKING NEWS
Search

ឃើញ​រ៉ឺម៉ក​ទុកចោលលួច​​បើក​ចេញភ្លែតដល់ព្រែក​ឫស្សី ត្រូវម្ចាស់តាមមកទាន់

​កណ្ដាល ​៖ ជនសង្ស័យ​ម្នាក់​ ពេល​កំពុង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​របស់​ពលរដ្ឋ​លក់​បន្លែ​នៅ​ក្រុង​តាខ្មៅ ត្រូវ​បាន​ម្ចាស់​រ៉ឺម៉ក​ឃើញ​ទាន់​ស្រែក​ឆោឡោ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​។ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​១៥​នាទី​ត្រង់​ចំណុច​ផ្សារ​តាខ្មៅ​ថ្មី ស្ថិត​ក្នុង​ភូមិ​ដើម​មៀន​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​មន្ត្រី​នគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ គៀក បិ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ លន់ ពៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល​ សង្កាត់​រលួស ខណ្ឌ​ដង្កោ​ ភ្នំពេញ មុខរបរ លក់ដូរ​។​

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ថ្ងៃខែ​ឆ្នាំ​កើត​ហេតុ​ខាង​លើ ជនរងគ្រោះ​និង​ប្រពន្ធ​បាន​បើក​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែ​មក​លក់​នៅ​ផ្សារ​តាខ្មៅ​ថ្មី​ដូច​សព្វដង ហើយ​បាន​ចត​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ទុកចោល ពេលនោះ ​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​លួច​យក​រួច​បើក​រត់គេច​មកដល់​ខាងត្បូង​ប៉ុស្តិ៍​ព្រែក​ឫស្សី តែ​ត្រូវ​ជនរងគ្រោះ​តាម​ទាន់​ទាន់ ហើយ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ព្រែក​ឫស្សី​សហការ​ជាមួយ​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ ​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​រួច​បាន​នាំ​ជនសង្ស័យ​ និង​វត្ថុ​តាង​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិ​វិធី​៕​
អត្ថបទ៖ មុនី
សូមចុចអាន៖ ជនជាតិ​ចិន​ម្នាក់ ​ជិះ​រថយន្ត​បុក​គេ​ហើយ ​ខំ​បើក​រត់​ តែ​មិន​រួច​