BREAKING NEWS
Search

អ្នក​និពន្ឋបទចម្រៀងម្នាក់ចេញមុខសុំទោសសាធារណជន

ភ្នំពេញ៖ អ្នក​និពន្ឋ​បទ​ចម្រៀង​ម្នាក់​ ត្រូវ​បាន​ក្រសួង​វប្បធម៌​​ ​និង​វិចិត្រ​សិល្បៈ ​ហៅ​មក​អប់រំ​ណែនាំ​ ​បន្ទាប់​ពី​បាន ​​និពន្ឋ​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូ​ ​និង​តម្លៃ​​សីលធម៌សង្គម​។

លោក អ៊ិច ចន្ថា ​ដែល​ជា​អ្នក​និពន្ឋ​បទ កណ្ដៀង​អូន​ស្រូយ​ និង​បទស្រណោះអង្រែ បាន​ទទួល​ស្គាល់​នូវ​កំហុស​របស់​​ខ្លួន​ដែល​តែង​បទ​ចម្រៀង​ប្រើ​ពាក្យ​ពេចន៍​អសុរស​ធ្វើឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​។

លោក​បាន​សុំទោស​ចំពោះ​សាធារណជន​ និង​សន្យា​ថា មិន​​និពន្ឋ​បទ​ចម្រៀ​ង​ដែលធ្វើឲ្យ​ប៉ះពាល់​ដល់តម្លៃ​​សីលធម៌សង្គម​ទៀតទេ​។
នៅ​ក្នុង​កិច្ចសន្យា ​លោក​បាន​លើកឡើង​ថា នឹង​ចុះបញ្ជី​ផលិតកម្ម​​ឲ្យបាន​ត្រឹមត្រូវ​តាមច្បាប់​នឹង​យក​ទេព​កោសល្យ​​ដែល​មាន​មក​ប្រើប្រាស់​ក្នុង​ផ្លូវ​វិជ្ជមាន។

កន្លងមក​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​​​សិល្បៈ​ ​តែង​​ណែ​​នាំ​ដល់​អ្នក​និពន្ឋ ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​​​សេចក្តី​ថ្លៃថ្នូ  និង​តម្លៃ​សីលធម៌​សង្គម​ ​ព្រមទាំង​វប្បធម៌​ជាតិ​៕

អត្ថបទ៖ បូ ដូឡា

ចុចអានបន្ត៖ original song​ បទ នឹក​អ្នក​ម៉ែ ពី​តារា​ចម្រៀង វ​ណ្ណូ​លី ស្តាប់​ហើយ​ពិត​ជា​កម្សត់ ​រំជួលចិត្ត​ណាស់