BREAKING NEWS
Search

ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអង្គរធំ ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអង្គរធំ ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង ដោយមិនដឹងមូលហេតុ។ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង២ រំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ស្ថិនៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអង្គរធំដែលមាន បណ្តោយប្រវែងចំនួន៧ម៉ែត្រនិងទទឹង៥ម៉ែត្រធ្វើអំពីឈើ ប្រក់សង្កសីឆេះអស់ទាំងស្រុង។ លោកបន្តថា ឧបទ្ទវហេតុនេះបណ្តលឲ្យមានការខូចខាត៖តុ បេងទំហំ ០,៧មx២ម ចំនួន ១។តុ បេងទំហំ០,៧មx១,២ម ចំនន ១។កៅអ៊ីតក្កតាចំនួន ៥ គ្រាប់។ទូដាក់ឯកសារធ្វើអំពីឈើចំនួន ១។ រួមទាំងឯកសារចាប់តាំងពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៩ ត្រូវបានឆេះអស់។ម៉ាស៊ីនភ្លើង ៥kw ចំនួន ១។ឈើអារចំនួន ២,៧៨២ ម៉ែត្រត្រីគុណ ទុក សំរាប់ជួសជុលទីស្នាក់ការ។

លោកបញ្ជាក់ថា ករណីនេះនៅមិនទាន់ដឹងថា បណ្តាលមកពីអ្វីនៅឡើយទេ ព្រោះនៅខណៈកំពុងឆេះយប់ជ្រៅពេកហើយកូនចៅរបស់លោកកំពុងដេកលង់លក់ ពេលភ្ញាក់មកក៏ខើញភ្លើងឆេះតែម្តង។លោកបន្តថា ករណីនេះកំពុងស្រាវជ្រាវឲ្យដឹងមូលហេតុបន្ថែមទៀត៕

អត្ថបទ៖ កុសល

ចុចអាន៖ អភិបាល​ស្រុក​មង្គល​បូរី​ថា ​គម្រោង​ផ្សារ​សហគមន៍​នៅ​ឃុំ​បត់​ត្រង់​ពុំ​មាន​ច្បាប់​អនុញ្ញាត​ទេ​