BREAKING NEWS
Search

រឿង​អស្ចារ្យ​ទាំង ៧ ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ពី​សុបិន

យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ​សុបិន​គ្មាន​ពណ៌​គ្មាន​ក្លិន​ ហើយ​អ្វី​ដែល​យើង​ស្រមៃ​នៅ​ក្នុង​សុបិន​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​ប៉ុណ្ណោះ។ អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​សុបិន​ អាច​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​របស់​យើង។

នេះ​ជា​រឿង​អស្ចារ្យ​ទាំង ៧ ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ពី​សុបិនទាល់តែសោះ ៖

១. ខួរក្បាល​ធ្វើ​សកម្មភាព​ពេល​យើង​សុបិន

តើ​អ្នក​ធ្លាប់​គេង​មិន​លក់ ​ហើយ​រសាប់រសល់​ក្នុង​ខួរ​ក្បាល​ដែរ​ឬទេ? នេះ​ក៏​ដោយសារ​តែ​ខួរក្បាល​សម្រេចចិត្ត​មិន​ឱ្យ​បិទ​ទាល់​តែ​សោះ។ អ្វី​ដែល​អស្ចារ្យ​ដែល​មនុស្ស​ភាគច្រើន​មិន​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក​ គឺ​ថា ​ផ្នែក​ជា​ច្រើន​នៃ​ខួរក្បាល ពិតជា​មាន​សកម្មភាព​នៅ​ពេល​យើង​គេង​ពិតមែន។

វា​មាន​ដំណាក់កាល​ផ្សេងៗ​គ្នា​នៃ​ការ​គេង​របស់​មនុស្ស​ ដែល​ផ្នែក​ផ្សេងៗ​នៃ​ខួរក្បាល​ពាក់ព័ន្ធ ជា​ពិសេស​ផ្នែក​ដែល​មើល​ឃើញ​នៃ​កោសិកា​មនុស្ស​ និង​ប្រព័ន្ធ​អវយវៈ​ដែល​ទទួលខុសត្រូវ​ចំពោះ​អារម្មណ៍​របស់​យើង។

២. សត្វ​និង​សុបិន

វេជ្ជបណ្ឌិត​មិន​ប្រាកដ ១០០% ថា​សត្វ​ឆ្កែ​ អាច​សុបិន​បាន​ទេ ​ប៉ុន្តែ​ពួកវា​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា ​បាន​ចូល​ទៅ​ក្នុង​ REM (អង្គ​ចងចាំ) ដែល​តាម​និយមន័យ​គឺ​ចលនា​នៃ​ការ​គេង​បើក​ភ្នែក។ ការ​គេង​បែបនេះ​ កើតឡើង​ចំពោះ​ថនិកសត្វ​គ្រប់​ប្រភេទ។

ជា​ទូទៅ​ថនិកសត្វ​ប្រើ​វិធី​នេះ​ជា​យន្តការ​ការពារ​ ពីព្រោះ​ពួកវា​អាច​ភ្ញាក់​ដឹង​ខ្លួន​ភ្លាមៗ​នៅ​ពេល​ពួកវា​ចូល​ក្នុង​ដំណាក់កាល REM ដូចដែល​វេជ្ជបណ្ឌិត​បាន​សន្និដ្ឋាន។ លំនាំ​​នេះ​ប្រែប្រួល​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ​ហើយ​ជា​ការ​ពិត​ វា​ខុស​គ្នា​សម្រាប់​សត្វ​ទាំងអស់​ដែរ។

៣. មនុស្ស​ញៀន​កញ្ឆា​មិន​អាច​សុបិន

មនុស្ស​ដែល​បាន​ប្រើ​កញ្ឆា​ ពួកគេ​គេង​លក់​គ្មាន​សុបិន​អ្វី​ទាំងអស់! សូម្បី​តែ​មនុស្ស​ដែល​ជក់​បារី​ជា​ប្រចាំ​ក៏​និយាយ​ដូចគ្នា​ ដែល​បណ្ដាល​ឱ្យ​គ្រូពេទ្យ​សន្និដ្ឋាន​ថា ​ប្រហែល​ជា​កញ្ឆា​ បាន​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ជាមួយ​ការ​គេង ។

ហើយ​មនុស្ស​ដែល​បាន​ឈប់​ប្រើ​កញ្ឆា​ ពួកគេក៏​ចាប់ផ្ដើម​មាន​សុបិន​ឡើង​វិញ។ វេជ្ជបណ្ឌិត​ក៏​បាន​ស្រាវជ្រាវ​ថា​ កញ្ឆា​ពិតជា​ប៉ះពាល់​ដល់​ការ​គេង​របស់​មនុស្ស​ជាច្រើន (បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ជា​ច្រើន​លើ​អ្នក​ជក់​បារី​និង​អ្នក​ញៀន​កញ្ឆា​) ។

៤. ភាព​ខុសគ្នា​នៃ​សុបិន​រវាង​បុរស​និង​ស្ត្រី

តាម​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ​បុរស​និង​ស្ត្រី​មាន​សុបិន​ខុសគ្នា។ ឧទាហរណ៍​សុបិន​របស់​ស្ត្រី​មាន​រយៈពេល​យូរ​ជាង ​ចំណែក​​សុបិន​របស់​បុរស​គឺ​ខ្លី​ជាង។ ស្រដៀង​គ្នា​នេះ​ដែរ​ សុបិន​របស់​ស្ត្រី​ពាក់ព័ន្ធ​នឹង​អារម្មណ៍​ជា​ច្រើន ​ចំណែក​សុបិន​របស់​បុរស​មិន​មាន​ច្រើន​នោះ ។

ដោយឡែក​គឺ​ថា​ជិត ៨% នៃ​សុបិន​របស់​មនុស្ស​ រាប់បញ្ចូល​ទាំង​ផ្លូវ​ភេទ​មនុស្ស​ប្រុស ​ជា​ទូទៅ​សុបិន​ពី​កន្លែង​ចៃដន្យ​និង​មនុស្ស​ ចំណែក​ហើយ​ស្ត្រី​មាន​ទំនោរ​ចង់​សុបិន​ពី​កន្លែង​ដែល​គេ​ស្គាល់ ​និង​មនុស្ស​ដែល​នៅ​ជិត​ពួកគេ។

៥. មនុស្ស​ពិការ​ភ្នែក​ក៏​អាច​សុបិន​ឃើញ​រូបភាព

យើង​ប្រហែល​ជា​គិត​ថា​សម្រាប់​មនុស្ស​ពិការ​ភ្នែក ​វា​មិន​អាច​ទៅ​រួច​ទេ ​ដែល​អាច​សុបិន​ឃើញ​រូបភាព​ដូច​មនុស្ស​ធម្មតា​ទៀត។ ប៉ុន្តែ​សូម្បី​តែ​មនុស្ស​ពិការ​ភ្នែក​ពី​កំណើត​ក៏​ដោយ ​ក៏​អាច​យល់​សុបិន​ឃើញ​រូបភាព​ភាព​រស់​រវើក​ដូច​មនុស្ស​ធម្មតា​ដែរ។ បើ​ទោះបី​ជា​ពួកគេ​មិន​អាច​មើល​ឃើញ​ នៅ​ក្នុង​ជីវិត​ពិត​ក៏ដោយ។

៦. ៩០ % នៃ​សុបិន​គឺ​មនុស្ស​មិន​ចងចាំ​សុបិន​ឡើយ

ជិត ៥០% នៃ​សុបិន​ក្នុងរយៈពេល ៥ នាទី ​យើង​នៅ​ចងចាំ​ តែ​បន្ទាប់ពី​យើង​ភ្ញាក់​ពី​គេង​ គឺ​នៅ​សល់ ៩០% យើង​នឹង​បំភ្លេច​ចោល​ក្នុង​រយៈពេល ១០ នាទី​មិនខាន។ ទោះបី​ជា​យើង​គិត​ថា ​អាច​នៅ​ចងចាំ​សុបិន​ក៏​ដោយ ​តែ​វា​ផ្ដល់​ឱ្យ​យើង​ដូចជា​មួយ​ភ្លែត​ ទី​បំផុត​យើង​នឹង​ភ្លេច​វា​ទាំងអស់។

៧. កុមារ​សុបិន​អាក្រក់​ច្រើន​ជាង​មនុស្ស​ពេញវ័យ

ជឿ​ឬ​មិន​ជឿ​ កុមារ​មាន​សុបិន​អាក្រក់​ច្រើន​ជាង​មនុស្ស​ពេញវ័យ​ធម្មតា ​ជា​ពិសេស​នៅ​ពេល​អាយុ​ដែល​មិន​អាច​និយាយបាន។

ទារក​ជា​ធម្មតា​យំ​នៅ​ពេល​ឃើញ​មនុស្ស​ ឬ​នៅ​ពេល​ពួកគេ​នៅ​ក្បែរ​មនុស្ស​ប្លែក​មុខ ​ពី​ព្រោះ​ពួកគេ​បាន​ដឹង​ពី​អនាគត​របស់​ពួកគេ​ម្នាក់ៗ។ ប៉ុន្តែ​នៅ​ពេល​ក្មេង​ចាប់ផ្ដើម​ចេះ​និយាយ ​និង​ធ្វើ​អន្តរកម្ម ​ពួកគេ​នឹង​បាត់បង់​អំណាច​ទាំងនោះ៕

ចុចអាន៖សុបិនឃើញផ្កាក្រហម​តំណាង​ការព្យាបាទតែយើងនឹងឈ្នះ ផ្កាពណ៌ផ្សេងៗ​គឺ

ចុចអាន៖សុបិនស្នេហា៖ អត្ថន័យសុបិនកាន់ដៃ និងការបកស្រាយ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ