BREAKING NEWS
Search

ទោះរដ្ឋប្រហារយោធានៅថៃមានអាយុជាង ៦ឆ្នាំក្តី ក៏ផែនការបោះឆ្នោតនៅតែត្រូវពន្យារម្តងហើយម្តងទៀត

គិតចាប់តាំងពីមានការធ្វើរដ្ឋប្រហារយោធាក្នុងប្រទេសថៃ មកទល់នឹងពេលនេះ គឺជាង ៦ឆ្នាំហើយ ខណៈផែនការរៀបចំការបោះឆ្នោតសម្រាប់រដ្ឋាភិបាលប្រជាធិបតេយ្យពេញលេញមួយរបស់ប្រទេសនេះ នៅតែមិនទាន់មានពន្លឺជាក់លាក់នៅឡើយ ដោយការពន្យារពេល ត្រូវបានរដ្ឋាភិបាលយោធា ដឹកនាំដោយឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា លើកពេលម្តងជា ២ដង ក្រោមរូបភាព និងហេតុផលផ្សេងៗ។

យោងតាមឧត្តមសេនីយ Anupong Paojinda រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសថៃ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃច័ន្ទនេះ ផែនការបោះឆ្នោត សកលក្នុងប្រទេសនេះ នឹងមិនអាចលេចចេញជារូបរាងបានមុខខែកញ្ញាឆ្នាំនេះឡើយ ដោយអះអាងព្រោះរដ្ឋាភិបាល ត្រូវស្តារវិបត្តិហិរញ្ញវត្ថុជាតិ ប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ជាមុនសិន។

ដោយសារភាពចលាចលមិនត្រូវរ៉ូវគ្នាក្នុងរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង នាំឲ្យឆ្នាំ ២០១៤ ប្រទេសដែលសម្បូររដ្ឋប្រហារច្រើនបំផុតក្នុងប្រទេសសាស្ត្រមួយនេះ ត្រូវធ្លាក់ចូលក្នុងការគ្រប់គ្រងរបស់កងយោធា ដែលបានធ្វើរដ្ឋប្រហារ ដឹកនាំដោយ ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា នាថ្ងៃ ២២ ឧសភា ឆ្នាំ ២០១៤។

ឆ្លើយតបទៅនឹងសំណួរដដែលៗពីអ្នកសារព័ត៌មាន លោក Anupong Paojinda បញ្ជាក់ថា មូលហេតុនាំឲ្យការបោះឆ្នោតមិនអាចលេចរូបរាងឡើងឆាប់ៗបាន ដោយសាររដ្ឋាភិបា​ល​ថៃ នៅ​មានកិច្ចការសំខាន់ៗជាច្រើនត្រូវដោះស្រាយ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

អត្ថបទពាក់ព័ន្ធ៖