BREAKING NEWS
Search

អាណារ៉ូស បន្ត​ការ​ចែក​រំលែក​ក្តី​ស្រលាញ់​ដល់​ក្មេង​ៗ​ និង​ចាស់​ៗ​នៅ​មុខ​ព្រះបរមរាជវាំង​​​

ភ្នំពេញ៖​តារា​សម្តែង​សិច​ស៊ី​កញ្ញា អាណារ៉ូស ​កាលពីថ្ងៃសៅរ៍ទី១៣ខែមិថុនា ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ដោយ​រៀបចំ​អាហារ​និង​ភេជ្ជសៈ​ចែក​ជួន​ដល់​ក្មេងៗ​កំព្រា​ជន​អនាថា​ និង​ចាស់​ជរា​នៅ​មុខ​ព្រះបរមរាជវាំង។​​

តារាស្រីកញ្ញា អាណារ៉ូស​បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក​​មក​ដូដ្នេះ​ថា​ “ខ្ញុំ​មិន​មែន​មែន​ជា​កូន​អ្នក​មាន​ទេ​តែ​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ទាន​…!​សូម​ចែក​បុណ្យ​និង​ទាន​ដល់​ម៉ាក់​ហើយ​ប៉ា​និង​សូម​កើត​ជាកូន​ម៉ាក់​និង​ប៉ា​គ្រប់​ៗ​ជាតិ…”។

ប្រាប់​កម្ពុជា​ថ្មី​តារា​ស្រីកញ្ញា អាណារ៉ូស បាន​និយាយ​ថា​ នេះ​ជា​ទឹក​ចិត្ត​បន្តិច​បន្តួច​របស់​នាង​ដោ​យ​ផ្ទាល់​ដើម្បី​ចែក​រំលែក​ក្តី​ស្រលាញ់​ដល់​បង​ប្អូន​ឬ​ ឪពុក​ម្ដាយ​ចាស់​ដែល​មាន​ជីវភាព​ខ្វះ​ខាត​។​ម្យ៉ាង​ទៀត​អ្វី​ដែល​នាង​ធ្វើ​នេះ​គឺ​ទៅ​តាម​លទ្ធភាព​ ដែល​មាន​តែ​ប៉ុណ្ណោះ។​ អាណារ៉ូស ​បាន​បន្ត​ទៀត​ថា​សកម្មភាព​មនុស្ស​នេះ​ គឺ​ពុំ​មែន​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ភាគី​ណា​នោះ​ទេ។

កញ្ញា អាណារ៉ា បាន​បន្ថែម​ថានេះ​ពុំមែនទើប​សកម្មភាព​លើកទីមួយ​នោះ​ទេព្រោះ​កន្លងមកមនាង​បានធ្វើច្រើនមកហើយទាំងនៅភ្នំពេញ​ និងបណ្តាខេត្តមួយចំនួនផ្សេងៗទៀត។​​​ អាណារ៉ូស សន្យា​ថា​នាង​នឹង​បន្តសកម្មភាពការងារ​ជួយសង្គមនេះបន្តទៀតទោះបីបានតិចរឿច្រើនយ៉ាងណាក្តី៕

អត្ថបទ៖ចាន់រ៉ា

​​​​​​​