BREAKING NEWS
Search

មិត្ត ៧ ប្រភេទ​ដែល​មកនៅ​ក្បែរ​ខ្លួន​នាំមកនូវភាពអន្តរាយ

សូវគ្មាន​មិត្តគ្រាន់បើជាង នាំមនុស្ស​ចិត្ត​​ទ្រុស​ ចូល​មក​ក្នុង​ជីវិត។ គួរតែ​ចែកផ្លូវឈប់ទាក់ទងភ្លាមៗ បើ​សិនពួកគេ​លេច​ចេញ​ចរិតទាំងប៉ុន្មាន​​ខាងក្រោម​នេះ ៖

១. ខ្បះភាព​ស្មោះត្រង់

ភាព​ស្មោះត្រង់​និង​ការ​ពិត​គឺ​មាន​សារសំខាន់​ណាស់។ បើ​សិន​អ្នក​ទាក់ទង​ជាមួយ​មនុស្ស​ដែល​ប្រាប់​ជានិច្ច​ថា​ អ្នក​មិន​អាច​ទទួល​បាន​ក្ដី​សុបិន​ទេ ​នោះ​អ្នក​កំពុង​តែ​ជួប​មិត្ត​ដែល​ចាំ​តែ​ឈ្នានីស​ហើយ។

មាន​មិត្ត​ម្នាក់​ដែល​នឹង​ប្រាប់​យើង​ដោយ​ស្មោះត្រង់​ ប្រសិន​បើ​ផ្លូវ​ដែល​កំពុង​ដើរ​គឺ​ល្អ​ប្រសើរ។ ប៉ុន្តែ​បើ​ពួកគេ​កំពុង​ដាក់​គោលដៅ​និង​ទស្សនៈ​របស់​យើង​ដោយ​គ្មាន​ហេតុផល​ល្អ​ នោះ​បញ្ជាក់​ថា​មិត្ត​កំពុង​តែ​ច្រណែន​នឹង​យើង​ ហើយ​មិន​ចង់​ឲ្យ​អ្នក​ជោគជ័យ។

២. ​ប្រើ​យើងជាឧបករណ៍

យើង​ទាំងអស់​គ្នា​ប្រើ​គ្នា​ទៅ​វិញ​ទៅ​មក ​រហូត​ដល់​ចំណុច​ណាមួយ​ ហើយ​ដរាប​ណា​យើងពេញចិត្ត​ចំពោះ​តម្លៃ​នៃ​ទំនាក់ទំនង។ បើ​មិត្ត​របស់​អ្នក​គ្មាន​កន្លែង​ដែល​ត្រូវ​រក​ឃើញ​នៅ​ពេល​អ្នក​ត្រូវ​ការ ​ឬ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​គេ​មិន​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​អ្នក​ទាល់​តែ​សោះ ​នោះ​បុគ្គល​មិន​ចាំ​បាច់​ស្ថិត​ក្នុង​ជីវិត​អ្នក​ទៀត​ទេ។

៣. មិន​គោរព​គ្នា

មាន​មិត្ត​ម្នាក់​ដែល​តែងតែ​មក​យឺត​គ្រប់​ពេល​ជា​ទម្លាប់ ​ឬ​ប្រហែល​ជា​គេ​វាយ​ធ្វើ​បាប​ផ្លូវ​ចិត្ត​យើង​ ហើយ​រក​លេស​ពី​រឿង​នេះ​នៅ​ពេលក្រោយ។ ពេល​វេលា​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​ ហើយ​ជា​អ្វី​ដែល​អ្នក​មិន​អាច​ទទួល​បាន​មក​វិញ។ នៅ​ពេល​នរណា​ម្នាក់​មិន​គោរព​អ្នក​ និង​មិន​ផ្ដល់​ភាព​ល្អ​ដល់​អ្នក​ក្នុង​ការ​តបស្នង ​អ្នក​មិន​ចាំបាច់​ស្ដាយ​ស្រណោះ​មិត្ត​របៀប​នេះ​ទេ។

៤.​ចាក់​ពី​ក្រោយ

មិត្ត​ដែល​ចូលចិត្ត​ចាក់​ពី​ក្រោយ គឺ​ជា​មិត្ត​ដ៏​សាហាវ​និង​ពិសពុល​សម្រាប់​យើង។ មិន​ត្រឹម​តែ​មាន​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ ​ពួកគេ​ជា​មនុស្ស​គួរ​ឱ្យ​ស្អប់ខ្ពើម។ មិត្ត​ប្រភេទ​នេះ​ចូលចិត្ត​ជេរ​ប្រមាថ​ឬ​និយាយ​បង្កាច់​បង្ខូច​យើង​នៅពីក្រោយខ្នង។ ក្រៅ​ពី​ធ្វើ​ជា​អ្នក​បង្ខូច​កេរ្តិ៍ឈ្មោះ​ហើយ ​បង្ក​អន្តរាយ​ដល់​ទំនាក់ទំនង​ផ្សេងទៀត​របស់​យើង​ថែមទៀត។

៥. មកពេលណាក៏ត្អូញត្អែរ

មនុស្ស​គ្រប់គ្នា​មាន​ថ្ងៃ​អាក្រក់​ សូម្បី​តែ​មនុស្ស​វិជ្ជមាន​បំផុត​ក៏​នឹង​ជំពប់​ដួល​នៅ​ថ្ងៃ​អាក្រក់​ណា​មួយ​​ដែរ។ ទោះ​យ៉ាងណា​ បើ​អ្នក​មាន​មិត្ត​ម្នាក់​ដែល​តែងតែ​ត្អូញត្អែរ​ពី​ជីវិត​ សឹង​តែ​រាល់​ថ្ងៃ។ ​អ្នក​តែ​ពិចារណា​រឿង​នេះ​ហើយ។

៦. ពូកែ​កុហក​ផុតលេខ​

និយាយ​កុហក​លើក​ទី ១ អី​មិន​ថា​ទេ បើរាប់ភ្លេចហើយ​វា​អាច​បំផ្លាញ​មិត្តភាព​របស់​យើង​រហូត​មិន​អាច​បកស្រាយ​បាន។ កុំ​បណ្ដោយ​ឲ្យ​មនុស្ស​បែបនេះ​មក​គ្រប់គ្រង​អារម្មណ៍​របស់​យើង​ តាម​រយៈ​ការ​កុហក​និង​បោក​បញ្ឆោត​ក្បែរ​ខ្លួន​ឲ្យ​សោះ។ មាន​មិត្ត​បែបនេះ​ ស៊ូ​នៅ​ម្នាក់ឯង​ប្រសើរ​ជាង​ទាក់ទង​ពួកគេ។

៧.​រិះគន់ជាទម្លាប់​

បើ​យើង​មាន​មាន​មិត្ត​ពូកែ​រិះគន់​ឥត​ឈប់ឈរ​ពី​ជីវិត​ រូបរាង​ឬ​លក្ខណៈ​ផ្សេងទៀត​នៃ​ជីវិត​របស់​យើង​ វា​មិនមែន​ជា​សញ្ញា​ល្អ​ទេ។ មាន​ភាព​ខុស​គ្នា​រវាង​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ​និង​ការ​រិះគន់​ខ្លាំង។ វា​អាច​មាន​ន័យ​ថា​មនុស្ស​ប្រភេទ​ណា​ជា​មិត្ត​របស់​យើង​ គឺ​តាម​រយៈ​ការ​សន្ទនា​របស់​ពួកគេ​ និង​របៀប​ដែល​ពួកគេ​ដោះស្រាយ​អ្នក​ដទៃ។

មិត្ត​ប្រភេទ​នេះ​មិន​ត្រឹម​តែ​រិះគន់​យើង​ប៉ុណ្ណោះ​ទេ ​ពួកគេ​ក៏​រិះគន់​អ្នក​ដែល​នៅ​ជុំវិញ​យើង​​ ឬ​ជុំវិញ​ពួកគេ​និង​វិនិច្ឆ័យ​អ្នកដទៃ​ជានិច្ច។ មនុស្ស​ពូកែ​វិនិច្ឆ័យ​អ្នកដទៃ ​មិន​មើល​ខ្លួនឯង​ល្អ​ឬ​អាក្រក់ ​ហើយ​ក្នុង​គំនិត​ពួកគេ ​មិន​ដែល​មាន​រឿង​វិជ្ជមាន​ឡើយ៕

ចុចអាន៖គេសម្គាល់មនុស្សឥតបានការ តាមរយៈទម្លាប់និយាយអាក្រក់​ក្រោយខ្នងអ្នកដទៃ

ចុចអាន៖វិធី​ផ្លាស់ប្ដូរ​ជីវិត​ឲ្យ​ប្រសើរ​ជាង​មុន ចាប់ផ្ដើមពីពេលនេះទៅ

ប្រែសម្រួល​៖ សាង ស្រីល័ក្ខ