BREAKING NEWS
Search

សហព័ន្ធ​កីឡា​ទូក​ផ្តល់​សម្ភារៈ​ហ្វឹកហាត់​ ដល់​អត្ត​ព​លិ​ក​ទូក​កា​នូ និង​រ៉ូ​អ៊ីង

លោក​ឧ​ត្ត​ម​សេនីយ​ឯក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ និង​ផ្តល់​សម្ភារៈ​ហ្វឹកហាត់​ដល់​កីឡាករ​-​កីឡាការិនី​ជម្រើស​ជាតិ​ថ្នាល​ទូក​កម្ពុជា​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​ទើប​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ឡើងវិញ​ ក្រោយពី​ផ្អាក​ដោយសារ​វិបត្តិ​កូ​វីដ​-១៩។

​លោក ជា ប៊ុនហេង បាន​មានប្រសាសន៍ថា កីឡាករ​ទាំងអស់​បន្ត​ប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ត្រៀមខ្លួន​ប្រជែង​យក​មេដាយ​ពី​អន្តរជាតិ​នានា ជាពិសេស​ព្រឹត្តិការណ៍​កីឡា​SEA GAMES ឆ្នាំ​២០២១ លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង SEA GAMES ២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​។ ដោយឡែក សម្ភារៈ​ដែល​ផ្តល់​ជូន​កីឡាករ-កីឡាការិនី គ្រូ​បង្វឹក​ទាំង​២២​រូប រួមមាន សំលៀកបំពាក់​ សម្រាប់​ហ្វឹកហាត់​៤៤​កំប្លេ ស្បែកជើង​២២​គូ ទឹក​អាល់កុល ជែ​ល​លាងដៃ សាប៊ូ​លាងដៃ និង​ឧបករណ៍​វាស់​កម្ដៅ​ម្នាក់​មួយ​ឈុត​ធំ​៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ បើក​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង​លើក​ទី​៧​ឆ្នាំ​២០២០