BREAKING NEWS
Search

ពិសេសណាស់ តិចអត់ដឹង?អត្ថន័យនៃសុបិនឃើញរោមចិញ្ចើមមិនធម្មតាដូចស្មានទេ

ឃើញរោមចិញ្ចើមនៅក្នុងក្តីសុបិន រសំដៅទៅលើកិច្ចការពារណាមួយដែលកំពុងការពារអ្នកមិនថាគ្រូបាធ្យាយ ដូនតា​ ឬមនុស្សណាម្នាក់ក្នុងជីវិត​ពិត​ ដែលប្រើអំណាចឡោមពទ័្ធការពារម្ចាស់សុបិន ឱ្យជៀសផុតបានពីគ្រោះថ្នាក់ និងផ្តល់មកនូវ​ភាពបរិបូរណ៍ផ្នែកហិរញ្ញវត្ថុដែលនឹងកើតមានបន្ទាប់ពីខ្វះខាតឬសង្ស័យ។

ឃើញចិញ្ចើមមនុស្សនៅក្នុងសុបិនអ្នកមានន័យថា អ្នកនឹងជួបជាមួយមនុស្សដែលអ្នកអាចចងខ្សែទំនាក់ទំនង និងដែលអាចទុកចិត្តបាន។

ឃើញដកឬបកចិញ្ចើមចោល នៅក្នុងក្តីសុបិន្តរបស់អ្នកអាចបង្ហាញថាអ្ នកនឹងទទួលបានជោគជ័យដោយជំនះឧបសគ្គនានា ព្រោះកម្លាំងខិតខំនិងជំនឿផ្ទាល់ខ្លួន។

ប្រសិនបើអ្នកឃើញថា មនុស្សម្នាក់ទៀត ចាប់ចិញ្ចើមរបស់អ្នកលេងនៅក្នុងក្តីសុបិនបង្ហាញថាអ្នកនឹងទទួលបានការងារដែលអ្នកខំប៉ងរកជាយូរមកហើយ ដោយការគាំទ្រពីមនុស្សណាម្នាក់ឬអាចពីសមាជិក​គ្រួសាររបស់អ្នក។

ប្រសិនណា ឃើញរោមចិញ្ចើមជាច្រើននៅក្នុងក្តីសុបិនដុះក្រាស់ក្រែល បង្ហាញជានិមិត្តរូបថាអ្នកនឹងផ្តល់ដំបូន្មានមានប្រយោជន៍ដល់មនុស្សដែលអ្នកស្រឡាញ់ ហើយជួយគេបានសម្រេច។

បើសិន​មើលឃើញថា រោមចិញ្ចើមរបស់ខ្លួនឯងវែងនៅក្នុងក្តីសុបិន ប្រផ្នូលនេះសំដៅទៅលើការរកបានប្រាក់ចំណូលធំនិងហិរញ្ញវត្ថុមាំទាំយូរអង្វែង។

ឬឯបើសុបិន​ឃើញថា រោមចិញ្ចើមអ្នកត្រូវបានគូរវាសក្នុងក្តីសុបិន មានន័យថាអ្នកនឹងបញ្ឈឺសត្រូវឬអ្នកដែល​មិនចូលចិត្តយើង ដោយការរីកចម្រើន​និង​ឡើងតួនាទីធំ រកបានប្រាក់ចំណេញកប់ក្តោង។

បើសុបិនឃើញថារោមចិញ្ចើមស្រាប់តែប្រែជាពណ៌សបង្ហាញថា ជំនួសឱ្យទ្វារចំណូលដែលធ្លាប់បិទពេលនេះនឹងមានភាពធូរស្បើយហើយចំណេញច្រើន ប្រាក់ហូរចូលគំហុគ។ ចិញ្ចើមពណ៌សវាក៏បង្ហាញពីទំនាក់ទំនងរីករាយមួយបន្ទាប់ពីបានល្អងក់កករជាយូរមកហើយ។

គ្រូឯម

ចុចអាន

សុបិន​ឃើញហូបស្ករគ្រាប់ នំ ដំណាប់និង​របស់ផ្អែមនានា មានប្រផ្នូលយ៉ាងណា?

តើត្បូងមរកតអាចការពារវេទមន្ត្តអ្វីខ្លះហេតុអ្វីថ្លៃនិងសែនពេញនិយមក្នុងចំណោមអភិជន

សុបិនឃើញផ្កាព៌ណលឿ​ងជាសញ្ញានៃការកែលម្អជោគវាសនា​