BREAKING NEWS
Search

យល់សុបិនឃើញទារិកា ជានិមិត្តសញ្ញាវិជ្ជមាននៃការងារនិងដំណើរជីវិត

សូម្បីតែអ្នកដែលមិនទាន់មានកូនសោះក៏មានក្តីសុបិនឃើញទារកដែរ ចំណែក​សុបិនឃើញ​ទារិកាធម្មតាជាប្រផ្នូលវិជ្ជមាន និងសំណាង​ធំណាមួយដែល​ប្រុងកើតមានឡើង​ក្នុងជីវិតពិតម្ចាស់សុបិន។
ក្មេងស្រី និងទារិកាក្នុងសុបិនអាចជានិមិត្តរូបនៃស្ថានភាពបច្ចុប្បន្នរបស់អ្នក អាចតំណាងឱ្យការប្រាស្រ័យទាក់ទង ការផ្លាស់ប្តូរនៅក្នុងជីវិតចំណុចណាមួយមិនថាការងារឬស្នេហា ដែលនឹងអាច ជួយដល់ការអនុវត្តទូទៅរបស់អ្នកនៅក្នុងជីវិតឱ្យបានប្រសើរជាងមុន។

អត្ថន័យខាងវិញ្ញាណនៃក្តីសុបិនឃើញទារិកា
អត្ថន័យខាងវិញ្ញាណនៃក្តីសុបិននេះផ្សារភ្ជាប់ជាមួយនឹងការការពារ។ ការការពារពីអ្វីមួយ​ដ៏មាន​ឥទ្ធិពល​ដែលគាំទ្រក្នុងជីវិតពិតអ្នក។ ប្រសិនបើឃើញលើកបីឬលេងទារិកា​វិញ គឺផ្សារភ្ជាប់ជាមួយនិងសន្តិភាពផ្ទាល់ខ្លួន។ ការឱបទារកនៅក្នុងដៃផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍ដែលមានទំនាក់ទំនងមានន័យ​ថា ចំណងរវាងអ្នកនិងមេកោយ​ឬគ្រួសារ​នឹងពង្រឹង។ នេះគឺជាសុបិនវិជ្ជមាន។
សុបិនលើកពរ​ទារិកា ដែលយើងជាប្រផ្នូលទទួលការចាត់តាំងថ្មី ឬការជឿទុកចិត្តពីអ្នកដទៃមកលើយើង។
គ្រូឯម

ចុចអាន

បង្អែមក្នុងសុបិន ទិញបង្អែម ហូបបង្អែម

សុបិនឃើញផ្កាក្រហមជាសញ្ញាព្យាបាទតែយើងនឹងឈ្នះ