BREAKING NEWS
Search

រឿងតូចៗទាំងនេះ មនុស្ស​ប្រុស​លាក់មិនជិតទេពេលកំពុងលង់ស្នេហ៍នារី

ជាទូទៅ បុរសទាំងអស់មិនអនុញ្ញាតឱ្យអារម្មណ៍ខ្លួនបើកចំហឱ្យគេដឹងច្រើនទេ តែក៏មិនមែនជាការទៅរួចដែរ ក្នុងការ​លាក់វា ពេល​គេកំពុងលង់ស្នេហ៍អ្នកខ្លាំង។

ភាសារាងកាយរបស់ពួកគេ និងឥរិយាបទដែលផ្តល់ឱ្យនាង តែង​បានបង្ហាញ​ប្រាប់មក​ជាសម្ងាត់។ បុរស​រមែងបាត់បង់ខ្លួនឯង នៅចំពោះមុខអ្នកដែលគាត់លង់ចិត្ត ហើយ​ក៏មិនយកការខ្មាស់អៀនមកជាលេសទៀតដែរ។

ទោះបីជាបុរសមិនងាយនឹងទទួលស្គាល់ចិត្តស្រលាញ់ងប់របស់ខ្លួនភ្លាមៗ ព្រោះ​គេ​ក៏រង់ចាំសេចក្តីស្រឡាញ់តបមកវិញ តែជាធម្មជាតិ ភេទប្រុស​តែងតែបញ្ជូនសញ្ញាគ្រប់ប្រភេទដើម្បីឱ្យអ្នកដឹងថាគាត់ចូលចិត្តអ្នក។

១ ប្តូរមក​ធ្វើអ្វីដែលអ្នកនិយម

អាចពិនិត្យ ថាគេនោះស្រាប់តែមកទម្លាប់នឹង​អ្វី១ថ្មីដែលទាក់ទងនិងចំណូលចិត្ត​របស់អ្នក​ដូចជាហាត់ប្រាណ អានសៀវភៅ សរសេរលើហ្វេសប៊ុក ចម្លងស្ទីល​របស់អ្នក និយាយពីខេត្ត​ដែលអ្នកចូលចិត្ត ធ្វើខ្លួន​ដូចជាសប្បុរសជន ព្រោះ​ឃើញអ្នកឱ្យតម្លៃអំពីបរិច្ចាគ។ល។

២ ទំនាក់ទំនង​ភ្នែក
របៀបសម្លឹងមើលគ្នា ជាវត្ថុគ្រោះថ្នាក់ជាងគេ​មួយលើលោកយើងនេះ​ ហើយ​ក៏គ្រាន់តែមួយក្រឡេកនោះឯង មនុស្ស​ជាច្រើន​បានបូជាជីវិត​របស់ពួកគេចំពោះស្នេហា​។ បុរសតែងតែក្រឡេកមើលអ្នក ហើយមើលច្រើនដងនិងមើលយូរៗព្រោះពួកគេទប់ចិត្ត​មិនសម្លឹងអ្នកមិនបានដាច់ខាតប្រសិនគេមានអ្នកក្នុងបេះដូង។

៣ រំលឹកឈ្មោះ​អ្នកសឹងគ្រប់ដង្ហើមចេញ​ចូល​

ត្រង់ណេះហើយ​ដែលមនុស្សប្រុសមាន​ស្នេហាពិបាកលាក់បាំងនឹងមិត្តភក្តិ ។ ពេលស្រលាញ់អ្នកណាម្នាក់ មនុស្ស​ប្រុសពិតជាមានមោទនភាពចំពោះនាង គេ​មិនអាចឈប់និយាយពីឈ្មោះនាង​បានទេ។ រាល់ការសន្ទនាជាមួយមិត្តភក្តិគាត់នឹងនិយាយពីអ្នកដោយ​មិនដឹងខ្លួនហើយ​អ្នកតែង​មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានបទនានាក្នុងជីវិត​គេ។

៤ ស្តាប់និងជឿអ្នក
ការពិតដែលថា គាត់ឆ្កួតនឹងការ​យកចិត្តទុកដាក់ចំពោះរាល់ពាក្យដែលអ្នកនិយាយ។ចងចាំមួយៗច្បាស់និងទន្ទេញវាទុកក្នុងបេះដូង។ ពេលនិយាយគ្នា គាត់នឹងមើលទៅភ្នែករបស់អ្នកដោយផ្ទាល់ ហើយស្រូបយកពាក្យនីមួយៗមកទុកជ្រាលជ្រៅក្នុងជីវិត។

៥ ផែនការអនាគត
បើបុរស​មិនមាន​ប្តេជ្ញាចិត្តនឹងអ្នក មិនកសាងធ្វើផែនការអនាគតអ្វីមួយ​​ជាមួយអ្នក គេបោកអ្នកហើយ។ មនុស្ស​ប្រុសស្រលាញ់អ្នកពិត គេគិតអនាគត​រវាងគេនឹងអ្នកជាងអ្វីដែលអ្នកស្មានទៅទៀត​។

៦ ចំណាយពេលវេលាទំនេរសឹងទាំងអស់ជាមួយអ្នក
មនុស្ស​មិនអាចទ្រាំមិនជួបអ្នករាល់ថ្ងៃនោះទេ គេចង់ដឹងថា​អ្នកកំពុងឈឺឬជា​ធ្វើអ្វី នៅជាមួយ​អ្នកណា?កាលវិភាគ​ពេលវេលាទំនេរទាំងអស់របស់គាត់ចង់តែងមានវត្តមានអ្នក។​បើគេស្រលាញ់អ្នកមែន​អ្នកមិនចាំបាច់ហត់​ធ្វើគម្រោងពិសេសៗដើម្បីទាក់ទាញគាត់ឱ្យទៅកន្លែងរបស់អ្នកទេ គេតែងបង្ហាញមុខដោយឥតព្រាងទុក។

៧ ចង់ឱ្យអ្នកសប្បាយចិត្ត​

ហើយសំខាន់បំផុតក្នុងចំណោម​សញ្ញាទាំងអស់ គឺគេ​តែងចង់រកវិធីឱ្យ អ្នកសប្បាយចិត្ត។ និយាយដោយសាមញ្ញគេតែងធ្វើអ្វីគ្រប់យ៉ាង​ដើម្បីបានឃើញអ្នកញញឹម។

ស្រស់

ចុចអាន ស្នេហា​ដែល​មាន​អារម្មណ៍​ថា​ខ្លួនឯង​ដូចជា​ជន​រងគ្រោះ​ 

ចុចអាន បើចង់ឲ្យដំណើរនៃការណាត់ជួបលើកដំបូងប្រព្រឹត្តិទៅបានល្អ