BREAKING NEWS
Search

សញ្ញាសម្ងាត់បង្ហាញថា ក្រុមហ៊ុនអ្នកកំពុងជិតក្ស័យធន

សញ្ញាព្រមានធំៗ របស់ក្រុមហ៊ុនដែលកំពុង​មានបញ្ហាឬអាចនឹងដួល គឺ​ការបាត់បង់សាច់ប្រាក់ ចូល ខាតបង់ប្រាក់ប្រចាំត្រីមាសជាបន្តបន្ទាប់និង​មេដឹកនាំ​ផ្នែកពាណិជ្ជកម្មខ្សោយសមត្ថភាព ឬខ្វះអំណាចបញ្ជាទៅផ្នែកគាំទ្រផ្សេងៗបាន។

១ លំហូរលុយ

បុគ្គលិកអាចសម្គាល់មើលតារាងតុល្យការរបស់ក្រុមហ៊ុន និងរបាយការណ៍លំហូរសាច់ប្រាក់រដើម្បីកំណត់ថាតើសាច់ប្រាក់ត្រូវបានចំណាយយ៉ាងដូចម្តេចត្រូវនឹងចំណូលដែរទេ?

ដូចគ្នានេះផងដែរការ​ប្រៀបធៀបលំហូរសាច់ប្រាក់បច្ចុប្បន្ននិងការកាន់កាប់សាច់ប្រាក់ជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំមុនដើម្បីកំណត់ថាតើមាននិន្នាការឡើងឬថយ?

បើ​ក្រុមហ៊ុនកំពុងខ្វះសាច់ប្រាក់ដោយសារតែការបង្កើនសកម្មភាពវិនិយោគ វាអាចមានន័យថាក្រុមហ៊ុនកំពុងវិនិយោគទៅរក​អនាគត វាជាសញ្ញាល្អ។

ទោះយ៉ាងណាក៏ដោយប្រសិនបើនៅលើរបាយការណ៍លំហូរសាច់ប្រាក់ក្រុមហ៊ុនកំពុងដាក់សាច់ប្រាក់របស់ខ្លួនទៅសកម្មភាពប្រតិបត្តិការហើយនៅតែមិនដែលរកប្រាក់ចំណេញបានមកវិញ ឬថៅកែប្រើវាទៅ​លើការវិនិយោគផ្សេងមិនទាក់ទងនិងក្រុមហ៊ុននេះ​ វាអាចជាការព្រួយបារម្ភធំ។

២ ការទូទាត់ការប្រាក់មិនរលូន

របាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន នឹងបំណុល។ តើក្រុមហ៊ុនបន្តបាត់បង់ប្រាក់ហើយនៅតែមានសមត្ថភាពទូទាត់ការប្រាក់បានដែរឬទេ? តើប្រាក់ចំណូលកើនឡើងនាពេលបច្ចុប្បន្ន​បង្កើតបានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីដោះបំណុលក្រុមហ៊ុនដែរឬទេ?

ប្រាក់ខែ​ព​ន្យា​ឬប្រាក់ប្រតិបត្តិការនានាខ្សោយឡើងៗជាលំដាប់?

៣ កាត់ភាគលាភ
ក្រុមហ៊ុនដែលកាត់បន្ថយឬលុបបំបាត់ការទូទាត់ភាគលាភបីឆ្នាំជាប់គ្នា ជាផ្នែកមួយនៃវត្ថុដំបូងដែលត្រូវថ្វើពេលគេកំពុងខាត។ ការកាត់បន្ថយណាមួយទំនងជានឹងធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាលទ្ធផលសូមមើលការកាត់បន្ថយភាគលាភណាមួយឬការលុបបំបាត់ភាគលាភដែលជាសញ្ញាមួយព្រមាន​ហើយ​។ ជាទូទៅ ការកាត់បន្ថយភាគលាភគឺជាសញ្ញានៃភាពទន់ខ្សោយ​សម្រាប់ក្រុមហ៊ុន បង្ហាញពី​ការ​ធ្លាក់ចុះប្រាក់ចំណេញ ប្រៀបធៀបទៅនឹងក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មតែមួយនិងលំហូរសាច់ប្រាក់អវិជ្ជមានអវិជ្ជមាន។

អ្នកអាចធ្វើការសម្រេចចិត្តចាក​ចេញរកឱកាសថ្មីព្រោះពេលនៅដល់ពេលដួលត្មោលនឹងធ្វើឱ្យអ្នកលំបាករកការងារធ្វើមិនខាន ដោយសារមានប្រវត្តិចេញពីកន្លែងមិនជោគជ័យ។

ហាណា

ចុចអាន ចង់ក្លាយជាថ្នាក់នាយក (director) ក្នុងវ័យសាមប្លាយ?

ចុចអាន ៥យ៉ាងបញ្ជាក់ថា​ យើងជាបុគ្គលិកសំណព្វរបស់មេ!