BREAKING NEWS
Search

ឃើញថូផ្កាក្នុងសុបិន បើថូសូនពីដីជាសំណាងលុយកាក់ បើថូដែកឧបសគ្គការងារ​

និមិត្តរូបនៃក្តីសុបិនឃើញថូ ផើង ឬកែវដាក់ផ្កានានា ដែលមានរុក្ខជាតិឬផ្កាផង តំណាងឱ្យភាពជាស្ត្រី ជានិមិត្តរូបនៃការច្នៃប្រឌិត និងចម្រុងចម្រើន។

ចិត្តសាស្ត្រ៖
វាតំណាង​ឱ្យ​ភាពល្អឥតខ្ចោះនិងការលូតលាស់ ។ ជាញឹកញាប់សុបិនឃើញផើងរុក្ខជាតិ​ឬថូផ្កា មិនថាមានផ្កាឬទំនេរ អាចជាការចង្អុលបង្ហាញថា អ្នកនឹងក្លាយជាអ្វីមួយដែលខ្លួនប៉ងចង់ក្លាយជាយូរមកហើយ។

ជំនឿជាប្រពៃណី៖
ជនជាតិអឺរ៉ុបបុរាណ (យូដាស – គ្រីស្ទម៉ាស) យល់ថា គេនឹង​កើន​ទ្រព្យសម្បត្តិប្រសិនបើឃើញថូផ្កា ក្នុងសុបិន ហើយ​សុបិននេះនឹងធ្វើអោយជីវិតប្រចាំថ្ងៃប្រសើរឡើងសុភមង្គលកំពុងមកដល់ពីមុខអ្នក។
ជំនឿជនជាតិហិណ្ឌូ គេជឿថា ម្ចាស់សុបិននឹង​ទទួលបានការរីកចម្រើនប្រសិនបើឃើញផើងឬថូផ្កា​នៅក្នុងក្តីសុបិន បង្ហាញអ្នកថាចំណេះដឹង តួនាទី​សង្គម និងប្រាក់ចំណូលនឹងកើនឡើង ប្រសើរឡើងនូវសេចក្តីសុខក្នុងជីវិតផ្ទាល់ខ្លួន។
ជំនឿអារ៉ាប់ (អ៊ីស្លាម) គេជឿថាវាជាការចាប់ផ្តើមថ្មីមួយ​ប្រសិនបើយល់សុបិនឃើញថូផ្កាឬផើង។ នេះគឺជាសញ្ញាមួយអំពីរយៈពេលដែលជីវិតត្រូវផ្លាស់ប្តូរថ្មី ។

ឃើញការយកថូ ធ្វើជាអំណោយនៅក្នុងក្តីសុបិន តមានន័យថា អ្នកនឹងដោះស្រាយការងារបានឆាប់និងដែលទទួលបាន​ទិន្នផលហិរញ្ញវត្ថុខ្ពស់។ ប្រសិនបើអ្នកកាន់ឬកម្មសិទ្ធិ​លើថូផ្កាណាមួយ​នៅក្នុងក្តីសុបិន្ត ប្រផ្នូលថា អ្នកនឹងចាប់ផ្តើមប្រមូលផលចំណេញពីការវិនិយោគក្នុងជីវិតពិតរបស់អ្នកហើយ។

បីមើលឃើញថូធ្វើឡើងពី ដីឥដ្ឋនៅក្នុងក្តីសុបិន របស់អ្នកសំដៅទៅលើមាសនិងប្រាក់ដែលអ្នកនឹងទទួលបានដូចជាទំហំនៃថូ។ ប្រសិនបើអ្នកឃើញថូមួយធ្វើពីផ្លាស្ទិចឬដែកវិញ អ្នកនឹងទទួលបានការងារលំបាកធ្ងន់ធ្ងរ។

បើយល់ប្តិឃើញថា ថូធ្លាក់ហើយ​មិនបែកសំដៅទៅលើការប្រកួតប្រជែងដែលអ្នកនឹងទទួលបានជោគជ័យដោយពុំចាំបាច់ប្រឹងប្រែងខ្លាំងហើយ​មានមនុស្សច្រណែននឹងសមិទ្ធិផលរបស់អ្នក។

គ្រូឯម

ចុចអាន យល់សប្តិឃើញបង្អែម លុយកាក់ហូរចូល

ចុចអាន យល់សប្តិឃើញកាន់ដៃអ្នកណាម្នាក់…

ចុចអាន យល់សប្តិឃើញងូតទឹកមានន័យថាអ្នកនឹង……

ចុចអាន ឆ្នាំម្សាញ់ប្រមូលវត្ថុទាំងនេះបោះចោលឆ្ងាយភ្លាមប្រសិនចង់សុខ