BREAKING NEWS
Search

កម្ពុជា​ធ្វើ​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ឡាវ​បាន​ប្រវែង ២០០ គីឡូម៉ែត្រ

កម្ពុជា​ធ្វើ​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ឡាវ​បាន​ប្រវែង ២០០ គីឡូម៉ែត្រ រួម​ទាំង​ផ្លូវ​បេតុង​ប្រវែង​ពី 18 -36 ម៉ែត្រ បាន​ចំនួន ៧ កន្លែង និង​ការ​សាងសង់​ផ្ទះ​បាន​ចំនួន ៥០០ ខ្នង​ផ្ទះដល់​ប្រជាពលដ្ឋ។ ឯកឧត្តម​ម៉ុម សារឿន បានលើក​ឡើង​ក្នុង​សន្និសីទ​វឌ្ឍនភាព​ខេត្ត​ស្ទឹង​ត្រែង​​ព្រឹកនេះ។

ក្រៅពីការ​កសាង​ផ្លូវ​តាម​ក្រវាត់​ព្រំដែន អភិបាល​ខេត្ត​ស្ទឹង​ត្រែង ក៏​បញ្ជាក់​ថា ខេត្ត​ក៏​បាន​បំផុស​ពលរដ្ឋ​ចូលរួម​ដាំ​គ្រាប់​ត្នោត​បាន​១៨ ម៉ឺន​គ្រាប់ តាម​ផ្លូវ​​ក្រវាត់​ព្រំដែន​​​ចម្ងាយ​ជាង​ ៩០ គីឡូម៉ែត្រ៕