BREAKING NEWS
Search

ទៅ​ដើរ​លេង មិន​ចង់​ឮ​សម្លេង​ធុង​បាស តំបន់​ទេសចរណ៍​មួយ​នៅ​ខេត្ត​ក្រចេះ ប្រកាសហាមប្រើប្រាស់ឧបករណ៍បំពងសម្លេងគ្រប់ប្រភេទ

សហគមន៍អេកូទេសចរណ៍កោះសាមសិប ប្រកាសហាមប្រើប្រាស់ឧបករណ៍បំពងសម្លេងគ្រប់ប្រភេទ សម្រាប់​ភ្ញៀវ​ទៅដើរលេង​ចង់​រីករាយ​ជាមួយ​ធម្មជាតិ។

សហគមន៍អេកូទេសចរណ៍កោះសាមសិប បានចេញប្រកាសជូនដំណឹងថា៖ «គណ:កម្មការគ្រប់គ្រងសហគមន៍អេកូទេចរនណ៍កោះសាមសិប​ សូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរទាំងអស់ដែលមានបំណងមកកំសាន្តនៅសហគមន៍កោះសាមសិបអោយបានជ្រាបថា​ រាល់ការប្រេីប្រាស់ឧបករណ៍បំពងសម្លេងគ្រប់ប្រភេទត្រូវបានហាមឃាត់​ ព្រោះកោះសាមសិបជាតំបន់ស្នូលសម្រាប់អភិរក្សសត្វស្លាបកម្ររងការគំរាមកំហែង​ និងជិតផុតពូជពងកូន​ ដូចច្នេះការកំសាន្តបែបផ្សងព្រេង​ជាមួយធម្មជាតិបែបស្ងៀមស្ងាត់​ និងបញ្រ្ជាបការអប់​រំពីសារ:សំខាន់ធនធានធម្មជាតិ​ ជាគោលបំណងចម្បងរបស់សហគមន៍យេីងខ្ញុំ ។ អរគុណសម្រាប់ការយោគយល់ »។