BREAKING NEWS
Search

អ្នក​ធ្លាប់​ដើរ​លេង​បរទេស​ញឹក ឃើញ​កន្លែង​ណា​ស្អាតៗ​អាច​ថត​ផ្ញើ​ទៅ​ឯកឧត្តម​គួច ចំរើន​បាន

ឯកឧត្តម​គួច ចំរើន​លើក​ឡើង​ថា ឯកឧត្តម​នឹង​រីករាយ​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការ​ជួយ​ផ្លាស់ប្តូរ​មុខមាត់​និង​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ។

លោក​បាន​លើក​ឡើង​ក្នុង​វេទិកា​វឌ្ឍនភាព​កន្លង​ទៅ​ថា ការពិត​ទៅ​លោក​ពុំ​សូវ​មាន​ឱកាស​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ ចឹង​ទេ​លោក​រីករាយ​បើ​សិន​បង​ប្អូនពលរដ្ឋ​បាន​ទៅ​ដើរ​លេង​នៅ​ក្រៅ​ប្រទេស ស្គាល់​កន្លែង​ណា​ស្អាតៗ អាច​ថត​រូបភាព​ផ្ញើ​មក​លោក​បាន ដើម្បី​លោក​យក​គំនិត​គំរូ​យក​ទៅ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហនុ។

ខេត្ត​ព្រះសីហនុ កំពុង​ផ្លាស់ប្តូរ​មុខមាត់​ជាមួយ​សំណង់អាគារ​ធំៗ សាងសង់ព្រោងព្រាត។ ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកាលើ​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ រួម​ទាំង​ការ​​ស្ថាបនា​ប្រព័ន្ធ​ផ្លូវ​ថ្នល់ និង​ការ​រៀបចំ​សោភ័ណភាព ដើម្បី​ខេត្ត​មាន​ឆ្នេរ​សមុទ្រ​ស្រស់ស្អាត​នេះ ក្លាយ​ជា​ទីក្រុង​ទំនើប​និង​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​​​ការ​វិនិយោគ​របស់​កម្ពុជា៕