BREAKING NEWS
Search

ឡូយ​ណាស់ ផ្លូវ​ជាតិ​តាម​ប្រជុំជននៅ​ខេត្ត​ត្បូង​ឃ្មុំ នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​​​គ្រប់​កន្លែង

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​នឹង​រៀបចំ​បំពាក់​​បង្គោល​ភ្លើង​បំភ្លឺ​តាម​តំបន់​ប្រជុំ​ជន​ស្រុក ក្រុង​ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ និង​លើក​កម្កស់​សោភ័ណភាព​ខេត្ត។

លោកជាម ច័ន្ទសោភ័ណ្ឌ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​លើក​ឡើង​ក្នុង​វេទិកា​វឌ្ឍនភាព​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ព្រឹកនេះ​ថា បច្ចុប្បន្ន​ខេត្ត​កំពុងដំណើរការ​រៀបចំ​ដាក់​បង្គោល​បំភ្លឺ​​តាម​ផ្លូវ​ជាតិ​​ជាង ៦៥០ បង្គោល ចាប់​ពី​បុរី​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ​មក​ដល់​ក្រុង​សួង ដែល​មាន​ចម្ងាយ​ជាង ២០ គីឡូម៉ែត្រ។

លោក​ថា គម្រោង​បន្ត​គឺ​ពី​ព្រះធាតុ​ដល់​សកលវិទ្យាល័យ​ហេង​សំរិន​ត្បូង​ឃ្មុំ និង​ចាប់​ពី​​គល់​ស្ពាន​គីហ្សូណាចម្ងាយជាង ៥ គីឡូម៉ែត្រគឺ​រាល់​តំបន់​​ប្រជុំជន​ស្រុក​ក្រុង​នៅ​ទូទាំង​ខេត្ត​​ នឹង​បំពាក់​ភ្លើង​បំភ្លឺ​​ផ្លូវ​គ្រប់​កន្លែង​ទាំងអស់ ដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរណ៍​និង​​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​យប់។ ដីក្រហម