BREAKING NEWS
Search

តួលេខឆ្លងសរុបនៅ​អាមេរិក អាចមាន​ដល់ទៅ ២០លាននាក់ មិន​មែន ២,៥លាន​ទេ

រដ្ឋតិចសាស់ និងរដ្ឋដទៃទៀតនៅអាមេរិក បានរកឃើញចំនួនករណីថ្មីនៃមេរោគកូវី ម្សិលមិញនេះដែលមន្ត្រីថាមកពីភាពរហ័សរហួន និងប្រសើរឡើងនៃយន្តការធ្វើតេស្តទ្រង់ទ្រាយធំ។

យ៉ាងណាក៏ដោយ មន្រ្តីសុខាភិបាលអាមេរិក ប៉ាន់ប្រមាណថា មនុស្ស ២០លាននាក់ បានឆ្លងជំងឺនេះ ពោល ខ្ពស់ជាងតួលេខផ្លូវការដល់ទៅជិត ១០ដង។

សហរដ្ឋអាមេរិក បានបង្ហាញខ្លួននៅលើផ្លូវរដិបរដុបថ្មី សម្រាប់វិធានការគ្រប់គ្រងជំងឺកូវីដ ១៩ ខណៈ កំណត់ត្រាប្រចាំថ្ងៃ ត្រូវគេបង្កើតឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ ហើយរដ្ឋជាច្រើននៅភាគខាងត្បូង និងខាងលិច កំពុងប្រឈមនឹងការកើនឡើងករណីថ្មីជានិច្ចយ៉ាងគំហុក។

នៅអារីហ្សូណា កាលីហ្វ័រញ៉ា និង រដ្ឋតិចសាស់ ព្រមជាមួយ រដ្ឋផ្លរីដាផង ការចូលមន្ទីរពេទ្យព្យាបាលកូវីដ ១៩ កំពុងតែមានការកើនឡើងដោយ អ្នកជំនាញផ្នែកសុខភាពបារម្ភថា មន្ទីរពេទ្យអាចនឹងពេញ ដូចកាលចុងខែមីនា។

របាយការណ៍បង្ហាញថា រដ្ឋចំនួន ៣០ ស្មើ ៦០% នៃរដ្ឋទាំងអស់ទូទាំងសហរដ្ឋ កំពុងកើនឡើងករណីឆ្លងថ្មីគួរឱ្យកត់សម្គាល់ដូចគ្នា។

មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បានប៉ាន់ប្រមាណថា មនុស្សចន្លោះពី ១៦,៥-២៦,៤ លាននាក់ បានឆ្លងជំងឺនេះ មានន័យថាតួលេខពិតប្រាកដអាចកើនឡើងជិត ១០ដង ខ្ពស់ជាង ២,៥ លានករណី ដែលបានបញ្ជាក់នៅទូទាំងអាមេរិក៕

ប្រែសម្រួល៖ សុភា
ប្រភព៖ DW

អត្ថបទពាក់ព័ន្ធ៖