BREAKING NEWS
Search

សកម្មភាព​សមត្ថកិច្ច​កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដេញ​បង្ក្រាប​ក្រុមក្មេងស្ទាវ​ដែល​ជិះ​គេច​ពី​ការត្រួតពិនិត្យ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍ (វីដេអូ)

សមត្ថកិច្ច​កម្លាំង​អន្តរាគមន៍​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បានធ្វើ​ការដេញ​បង្ក្រាប​ក្រុមក្មេងស្ទាវ ដែល​ព្យាយាម​ជិះ​ម៉ូតូ​រត់​ប្រដាប់​ដោយ​ដាវ​ក្នុង​ដៃ(ដាវ​សាំ​ម៉ូ​រ៉ៃ) គេច​ពី​ការត្រួតពិនិត្យ​រឹត​ប​ង្តឹ​ង​អនុវត្ត​ច្បាប់​ចរាច​ណ៍ និង​ធ្វើការ​ឃាត់ខ្លួន​បាន២នាក់ ក្នុងចំណោម៣នាក់ កាលពី​យប់​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមទំព័រហ្វេសបុកស្នងការនគរបាលរាជធានី​ភ្នំពេញ។

យោងតាម​ការរាយការណ៍​របស់​មន្ត្រីនគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលា​ម៉ោង២១ម៉០០នាទី សមត្ថកិច្ច​ចម្រុះ​បាន ដាក់​គោលដៅ​ត្រួតពិនិត្យ និង​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែ​ក្រោម ផ្លូវជាតិ លេខ២ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​យុវជន៣នាក់​ជិះ​ម៉ូតូឌុប​គ្នា មកដល់​គោល​សមត្ថកិច្ច​ត្រួតពិនិត្យក៏បាន​រត់គេច​ពី​គោលដៅ។ ភ្លាមៗនោះ ដោយមាន​ការសង្ស័យ សមត្ថកិច្ច​អន្តរាគមន៍​ពិសេស​ខណ្ឌមានជ័យ​ក៏បាន​ធ្វើការ​ប្រដេញ​តាម​ពីក្រោយ ហើយក៏​ត្រូវ​ក្រុមយុវជន​ទាំងនោះ ដក​ដាវ​សា​ម៉ូ​រៃ​បម្រុង​កាប់​ទៅលើ​សមត្ថកិច្ច​វិញ​ថែមទៀត។

លុះ​ប្រដេញ​តាម​ដល់​ម្ដុំ​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដោយ​ភ័យ​ស្លន់ស្លោ​ពេក​ក្រុមយុវជន​នោះ​ក៏បាន​ជិះ​ទៅបុក​តូប​លក់​បង្អែម នៅតាម​ផ្លូវ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ចាប់បាន និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង រួច​ប្រគល់អោយ​សមត្ថកិច្ច​ចាប់បាន២នាក់ ចំណែកឯ​យុវជន​ម្នាក់​ដែល​កាន់​ដាវ បាន​រត់​ចូល​ព្រៃ​គេចខ្លួន បាត់ស្រមោល៕

ប្រភព៖ស្នងការនគរបាលរាជធានី​ភ្នំពេញ