BREAKING NEWS
Search

៥ ជំហានដើម្បីរក្សាបុរសម្នាក់ឱ្យនៅស្រឡាញ់អ្នករហូត

ប្រភេទនៃសេចក្តីស្រឡាញ់ដែលស៊ីជម្រៅជាអ្វីដែលជីវិត​អ្នកទាំងពីរមានភាពសុខដុមរីករាយនៅក្នុងទំនាក់ទំនងមិនថាមានបញ្ហាអ្វីរោមព័ទ្ធក៏ដោយ ពិតជាត្រូវការ​ជំហានទាំងនេះមកថែទាំ។

ដំបូងគួរយល់ថា ​ហេតុអ្វីបានជាបុរសភាគច្រើនជាភាគីដកខ្លួនចេញ?

ចម្លើយសាមញ្ញគឺ​មកពី​គ្រប់យ៉ាងបានក្លាយជាប្រភេទនៃស្នេហាដែលមិនរឹងមាំសូម្បីតែឆ្លងកាត់គ្រាលំបាកច្រើនមកជាមួយគ្នាហើយ​ក៏ដោយក៏ស្រាប់តែមានអារម្មណ៍នឿយណាយ។

ហើយតើធ្វើយ៉ាងណាដើម្បីឱ្យស្នេហានៅតែមានសន្ទុះចិត្ត​រកគ្នាជានិច្ច​ទោះពេលវេលាយូរប៉ុនណា?

វិធីដ៏សំខាន់បំផុតចំនួន ៥ ខាងក្រោម មិនត្រឹមតែបង្កើនសេចក្តីស្រឡាញ់ទេប៉ុន្តែជួយរក្សាឱ្យរឹងមាំជំនៈគ្រប់ឧបសគ្គទាំងអស់។

ត្រៀមខ្លួនហើយឬនៅ?…

១ អារម្មណ៍​រវាងគ្នានៅតែល្អ
ភាពទាក់ទាញគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់លេខ ១ ក្នុងរឿងស្នេហា។ ប្រសិនបើភាគីទាំងសង​មិនត្រូវគ្នាទៀតទេ ទោះបង្ខំចិត្ត​នៅតែមិនស្ថិតស្ថេរឡើយ។ ប្រសិនបើយើងយល់ចិត្តគ្នា អ្វីៗនឹងដំណើរការរលូន រសូម្បីតែពេលវេលាដ៏ពិបាកនិងឃ្លាតឆ្ងាយ​ក៏ដោយ។

ការប្រាស្រ័យទាក់ទងដែលមនុស្សជាច្រើនប្រើគឺមានពីរ មនុស្សដែលបង្ហាញសេចក្ដីស្រឡាញ់និងទទួលបានសេចក្ដីស្រឡាញ់។ ប្រសិនបើយើង​រំពឹងតែ​ថានឹងទទួលបានសេចក្តីស្រឡាញ់ហើយមិនឱ្យភាគីម្ខាងទៀតទទួលបានសេចក្តីស្រឡាញ់ដែរ នេះមិនទៅមុខទេ។

២ ស្មោះត្រង់

ប្រសិនបើមិនស្មោះត្រង់នឹងគ្នាដូចជាមិនស្មោះនឹងខ្លួនអ្នកដែរ ។​ តើងាយស្រួល​ទេដែលមកកិតកៀកកើយនឹង​អ្នកមិនស្មោះចំពោះយើង? ទំនាក់ទំនងល្អមិនមែនមានន័យថា ជាការមកឆ្លងគ្រាលំបាកតែម្យ៉ាងនោះទេ​ត្រូវតែមាន​អារម្មណ៍ថា​សុខស្រួលធូរស្រាល​នៅពេលក្បែរគ្នា។ អារម្មណ៍ល្អនៅពេលដែលនិយាយគ្នា​បានដោយបើកចំហរត្រង់ទៅត្រង់មកមិនសង្ស័យ​លាក់លៀម​ថ្កោលទោស​ចំាតែរកកំហុស។

ទិដ្ឋភាពសំខាន់បំផុតក្នុងការកសាងចំណងនោះគឺធ្វើឱ្យនាង​ឬគាត់មានអារម្មណ៍ថាមានសុវត្ថិភាពពេលប្រាប់យើងរឿងអ្វីមួយ។ នោះមានន័យថា យើងនឹង​មិនវិនិច្ឆ័យ ជាន់កែង គាត់មិនឆេវឆាវឬដាក់ទណ្ឌកម្មស្នេហា​មួយនេះទេ ទោះគាត់ប្រាប់នូវអ្វីដែលអ្នកមិនចង់លឺក្តី។

៣ កុំហែកហួរគ្នា

បើឈានដល់ចំណុចនេះ ស្នេហាចប់ទៅយូរហើយទើបមនុស្ស​ព្យាយាមធ្វើបាបគ្នានៅពេលដែលពួកគេមានឱកាស​មានរឿងសម្ងាត់គ្នាក្នុងដៃ។ គូល្អរមែងតែងព្យាយាមដោះស្រាយនូវអ្វីដែលពួកគេកំពុងគិតខុសគ្នា កំពុង​ប្រយុទ្ធដើម្បីបញ្ឈប់ការប្រយុទ្ធ។

គូស្វាម៉ីភរិយាដែលតែងតែព្យាយាមបញ្ចប់ការប្រយុទ្ធ ឬខឹងគ្នាយ៉ាងឆាប់រហ័សនោះ តែងតែមាន​ចំណងទំនាក់ទំនងរឹងមាំគ្រប់គ្រាន់។ ភាពឆោតល្ងង់ដែលចង់ឈ្នះគ្នា នឹង​រុញឱ្យស្នេហាផ្អែមល្ហែមកាលពីដំបូង​រលាយបាត់ហើយចុងក្រោយមាន​តែត្រូវបែកបាក់គ្នា។

ដូច្នេះជំហានដំបូងក្នុងការរក្សាស្នេហាដែលស្ថិតស្ថេរមួយគឺត្រូវប្រាកដថាអ្នកទាំងពីរត្រូវគ្នាទោះកំពុងឈ្លោះ។

៤ ការ​ប្តេជ្ញាចិត្ត

កម្រិតនៃការប្តេជ្ញាចិត្តនៃអ្នកទាំងពីរត្រូវការពេលវេលា។ តើគេចង់បានយើងជាគូមួយជីវិតដែរ​?យើងវិញក៏មិនច្បាស់ក៏ដូចគ្នា គ្រប់គ្នាត្រូវការពេលវេលាគិត និងពិចារណា។ កុំដេញតាមស្នេហាបង្ខំគ្នាភ្លាមៗ។ ស្ត្រីជាច្រើនមានកំហុសព្រោះបង្ខំចង់មានទំនាក់ទំនងមួយដែលមានការប្តេជ្ញាចិត្តខ្ពស់ឈានដល់រៀបការទាំងដែលខាងប្រុសមិនទាន់សម្រេចចិត្ត។

វិធីដើម្បីជម្រុញឱ្យគេនោះមកជាគូជីវិតមិនមែនតាមរយៈការ​លះបង់ខ្លួនប្រាណ​ហើយអ្នកទាំងពីរនឹង​ក្លាយជាទំនាក់ទំនងមួយ ដែលមានការប្តេជ្ញាចិត្តនោះទេ។ វិធីសាមាញ្ញតែមានប្រសិទ្ធិភាព​មួយ​គឺ ភាគីយើងនិងគេ​ត្រូវពូនជ្រំទំនាក់ទំនងនេះស្មើគ្នា។

ការទាមទារបន្ថែមមិនឈប់ឈរនឹងធ្វើឱ្យភាគីម្ខាងទៀតធុញទ្រាន់ រត់គេច ព្រោះហត់នឿយ។ ស្នេហាមិនមែនសម្រាប់យកមកហត់នឿយទេ។

បើបុរសម្នាក់មកនៅក្បែរអ្នកហើយ មិនចាំបាច់សូរថាម្សិលមិញគេនៅជាមួយ​អ្នកណាទេ។

៥ អនុញ្ញាតិឱ្យគេមានជីវិតផ្ទាល់ខ្លួន

ការពិតដ៏ធំមួយក្នុងទំនាក់ទំនងល្អវែងឆ្ងាយ គឺថាយើង​អាចជាផ្នែកសំខាន់មួយនៃជីវិតនរណាម្នាក់តែកុំទាមទារថាជាជីវិតទាំងមូលរបស់គេ។

អ្នកទាំងពីរត្រូវការជីវិតផ្ទាល់ខ្លួនដែលអាចរីករាយដាច់ដោយឡែកដោយគ្មានគ្នា មិនបាច់បង្ហាញខ្លួនជាមួយ​គ្នាគ្រប់ទីកន្លែងទេ។ ត្រូវប្រាកដថា អ្នកបើកផ្លូវឱ្យគាត់មានជីវិតផ្ទាល់ខ្លួនតាមរបៀបដូចគ្នានឹងខ្លួនអ្នកដែលត្រូវតែមានជីវិតផ្ទាល់ខ្លួននៅខាងក្រៅទំនាក់ទំនងដែរ។

មនុស្សពីរនាក់គួរតែរីករាយនិងពេញចិត្តនឹងជីវិតរបស់ពួកគេរួចទៅហើយមុនពេលពួកគេចាប់ផ្តើមមានទំនាក់ទំនងជាមួយយើង ដូច្នេះពួកគេនឹងនាំមកនូវសុភមង្គលរំលែកគ្នា ។

ធ្វើដូច្នេះមិនបាន ជីវិត​គូអ្នកមិនមាន​ថ្ងៃបាត់រកាំរកូសទេ។

ហាណា

ចុចអាន សុបិនឃើញគ្រែជាប្រផ្នូលសុភមង្គលនិងជីវិត​ប្រសើរឡើង

ចុចអាន សញ្ញាតូចៗបង្ហាញថា អ្នកទាំងពីរសមជាគូព្រេងពីបុព្វេបើបានជាគ្រួសារ​គ្មានថ្ងៃប្រេះឆា