BREAKING NEWS
Search

សំងំ​លក់​គ្រឿងញៀន​ ត្រូវ​ជាប់អន្ទាក់​របស់​សម​ត្ថ​កិច្ច

ភ្នំពេញ ​៖ ​គ្រឿងញៀន​១​កញ្ចប់​ធំ​និង​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅវេលា​ម៉ោង​១៨​ល្ងាច​ថ្ងៃទី​២៧​ខែមិថុនា ឆ្នាំ​២០២០​។

ដោយ​ប្រតិបត្តិការ​នេះ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត​អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ ដែល​អធិការដ្ឋាន ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច ផ្លូវ​រថភ្លើង ក្តាន់​ពីរ ក្រុម​៣៩ ភូមិ​០៣​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។

ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផន សុផល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​មិន​ពិតប្រាកដ។

ចំណែក​វត្ថុ​តាង​ដក​រួមមាន​ទី ១/​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ ជា​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​(​ធំ​) ទី​២/​ថង់​ប្លា​ស្ទិ​ច​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​ ទី​៣/​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុ​សិ៍្ត កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114