BREAKING NEWS
Search

ក្រុមអ្នកនេសាទ​ខ្មែរ ០៥ នាក់​ រូចផុត​ជីវិត​នៅផ្ទៃសមុទ្រ ដោយសារ​មាន​ការជួយ​សង្រ្គោះទាន់​ពេល​

ខេត្តព្រះសីហនុ៖ ទូកនេសាទចំនួន២គ្រឿង ត្រូវរលកបោកបក់ គឿងជាប់និងផ្ទាំងថ្មជិតកោះថាស ខណៈមានព្យុះ រលកបោកបក ធំលើផ្ទៃសមុទ្រ។ ប៉ុន្តែសំណាងល្អក្រុមអ្នកនេសាទចំនួន៥នាក់ ដែលនៅលើទូកទាំង២ នាក់នោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ដោយក្រុមអូប៊រ័ល្បឿនលឿនរបស់លោកឧក ញ៉ា ទៀ វិចិត្រ។

ក្រុមអ្ននេសាទ រងគ្រោះខាងលើ បាននិយាយ ប្រាប់ឲ្យដឹងថានៅរសៀលថ្ងៃទី ២៩ ខែ មិថុនាឆ្នាំ២០២០ នេះថា ទូករបស់ពួកគេចំនួន២គ្រឿង(អូសគ្នា)ដោយសារមានមួយគ្រឿងខូចតែចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាសស្ថិតក្នុងទឹកដីក្រុងព្រះសីហនុចំពេលមានរលកខ្យល់ព្យុះរលកបោកបកធំៗទូកទាំង២គ្រឿងក៍ត្រូវរលក សមុទ្រវាយពន្លិចគឿងជាប់នឹងថ្ម តែសំណាងល្អពួកគេជាកម្មករទូក ត្រូវបានក្រុមអូរបរ័របស់ឧកញ៉ា ទៀវិចិត្រ មកជួយសង្រ្គោះទាន់វេលា ទើបអាចរូចផុតពីសេចក្តីស្លាប់។

លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាក និងប្រើពេលយូរជាង២ម៉ោង ក្នុងនោះជនរងគ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាព នៅល្ងាចថ្ងៃដដែល។

ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្របានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង ២គ្រឿងក្នុងមួយទូកចំនួន មួយលានរៀលបន្ថែមទៀតផងដែរ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុអោយឲ្យដឹងថា គិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ នៅខេត្តព្រះសីហនុ ធាតុអាកាសលើផ្ទៃសមុទ្រ មេឃនៅតែមានភាពអ៊ួរអាប់មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ខ្យល់បក់បង្គួរ និងមានរលកនៅចន្លោះឃ្លងបង្គួរ។ ស្ថានភាពបែបនេះលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានដាក់បទបញ្ជាដល់កម្លាំងនគរបាលទេចរណ៍ និងនគរបាលចរាចរផ្លូវទឹកអោយពង្រឹងតាមគោលដៅ និងណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែល ចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំចុះលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរ ត្រឹមរយ:ចម្ងាយ ០៥ម៉ែត្រចុះ, និងបានហាមមិនឲ្យក្មេងតូចៗអាយុប្រហែល ៧ឆ្នាំចុះ ចូលលេងទឹក ដោយហេតុថា នេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំងជាយថាហេតុ។ ចំណែកនៅតាមបណ្តាកោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជារ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាល សង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុង ចុះ ធ្វើការណែនាំ និង ផ្សព្វផ្សាយ ដល់ទូកនេសាទ ទូកដឹកទំនិញនិងទូកដឹកអ្នកទេសចរណ៍តាមសមុទ្រ អោយបង្កើនការប្រុងប្រយត្ន័ពេលមាន ភ្លៀង ខ្យល់ឬរលកខ្លាំង ។

លោកឧត្តមសេនីយ៍ស្នងការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំង អស់ សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ៕កោះពស់(រូបភាពជួយសង្រ្គោះ)