BREAKING NEWS
Search

ក្រុមជួបជុំផឹកស៊ី បង្ក​សំឡេង​រំខាន   បានចូលខ្លួនសុំទោសជា​សាធារណៈ

ភ្នំពេញ៖ ស្រ្តី៣នាក់ និងបុរសម្នាក់ បានសុំទោសជា​សាធារណ:ក្រោយពី​ប្រទូសរ៉ាយ​ជាមួយ​នគរបាលពេល​ចុះណែនាំរឿងចាក់ធុងបាស់រំខានការ​សម្រាក​របស់ប្រជាពលរដ្ឋ​ នៅមូលដ្ឋានខណ្ឌចំការមន​ កាលពីយប់​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅផ្លូវលេខ៤៩០ កែងផ្លូវ១៣៥ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកទាំង៤នាក់ ស្ថិតក្នុងក្រុមជួបជុំផឹកស៊ីមានគ្នាប្រហែលជា ៣០នាក់ ក្នុងស្ថានភាព​ស្រវឹងខ្លាំង ​ បានចាក់​ធុងបាស់​ ស្រែក​ឡូឡា​ ​បង្ក​សម្លេង​រំខានដល់អ្នកជិតខានមិនអាច​សម្រាក​បាន និង​មិន​ស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យមកលើសមត្ថកិច្ច ហើយថែមទាំងចាប់ក្របួចកអាវរកវាយសមត្ថកិច្ចទៀតផង៕

ចុចអាន៖ទៅ​ស៊ី​ឈ្នួល​កាត់​ស្មៅ​ឲ្យ​គេ​ ចៃដន្យ​បាក់​ផ្លែ​ម៉ាស៊ីនកាត់ស្មៅ ​ត្រូវក្បាលស្លាប់​មួយ​រំពេច​