BREAKING NEWS
Search

គម្រោង​ទី​៣​ផ្សារ​ច្បារអំពៅ​ ចាប់​ផ្តើម​សាងសង់​ក្រោម​ក្រសែភ្នែក​អាជីវករ​ ដែល​ទទូច​ចង់​បានជា​រៀងរាល់ថ្ងៃ

​ភ្នំ​ពេ​ញ ៖ ​ការសាងសង់​គម្រោង​ទី​៣​របស់​ផ្សារ​ច្បារអំពៅ​ បាន​ចាប់ផ្តើម​ធ្វើ​ឲ្យ​បងប្អូន​អាជីវករ​នាំគ្នា​សប្បាយរីករាយ ​ព្រោះ​ចង់បាន​ទីតាំង​របស់​គាត់​បាន​ល្អ​ទំនើប​ ដែល​ពួកគាត់​ទទូច​ចង់​បានជា​រៀងរាល់ថ្ងៃ​។

​តាម​ប្រភព​ពី​លោក​គួច ចំណាន ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែ​មិថុនា​នេះ​ថា ​ការសាងសង់​ផ្សារ​នៅ​គម្រោង​ទី​៣ ​បាន​ចាប់​ផ្តើម​ហើយ​បន្ទាប់ពី​ក្រុមហ៊ុន​ម៉ៅការ​បាន​សាងសង់​គម្រោង​ទី​១ ទី​២​បាន​រួចរាល់​ជា​ស្ថាពរ​រួចមក​។ លោក​ប្រធាន​ផ្សារ​បាន​បន្ត​ថា ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចាប់​ផ្តើម​សាងសង់​គម្រោង​ទី​៣​នេះ ​គឺ​បងប្អូន​អាជីវករ​ ដែល​មាន​តូប​នៅ​ក្នុង​គម្រោង​ទី​២ ​បាន​ចូល​ទៅ​លក់ដូរ​នៅ​តាម​តូប​ ដែល​មាន​ពី​ដើម​មក​ខ​ណៈ​ដែល​គម្រោង​ទី​១ ​ត្រូវ​បាន​បងប្អូន​អាជីវករ​បាន​ចូល​ទៅ​លក់ដូរ​បាន​ជិត​មួយ​ឆ្នាំ​មក​នោះ​។

​លោក​ប្រធាន​ផ្សារ​បន្ត​ទៀត​ថា ​គម្រោង​សាងសង់​គម្រោង​ទី​៣​នេះ​ គឺ​បាន​លឿន​នឹង​រហ័ស​ជាង​គម្រោង​ទី​១​និង​ទី​២​ ដែល​ក្រុម​ជាង​ត្រូវ​រុះរើ​សំណង់​ផ្សារ ​ដែល​មាន​ពី​ដើម​មក​។ ​ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ សំណង់​របស់​ផ្សារ ​ដែល​គេ​ដឹង​ថា​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៦០​មក​នោះ ​គឺ​ចាស់​ទ្រុឌទ្រោម ​ដោយ​គ្រាន់តែ​យក​គ្រឿងចក្រ​ទៅ​ប៉ះ​បន្តិច​ក៏​រលំ​ទៅ​ហើយ នេះ​ចេះ​សាងសង់​ថ្មី​បើសិនជា​ទុក​ឲ្យ​បងប្អូន​អាជីវករ​បន្ត​លក់ដូរ ​ក្រោយពី​អគ្គិភ័យ​បាន​បំផ្លាញ​អស់​កាល​ពី​យប់​ថ្ងៃ​ទី​១២​ ខែ​មិនា ​ឆ្នាំ​២០១៨​មក​នោះ​ គឺ​ច្បាស់​ជា​ស្រុត​បង្ក​ឲ្យ​មាន​អ្នករងគ្រោះ​រាប់មិនអស់​។
គួរ​បញ្ជាក់​ថា​ ផ្សារ​ច្បារអំពៅ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​កណ្តា​ល សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​៕​
អត្ថបទ៖ ន​រា
សូមចុចអាន៖ ​ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិន​ឃើញ​ នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០​មិថុនា​នេះ​ហើយ​