BREAKING NEWS
Search

​ប្រតិបត្តិការ​៦ខែ បង្ក្រាបគ្រឿងញៀនជាង៥ពាន់ករណី ដកហូត​ជាង២០០គីឡូ​

​ភ្នំពេញ ៖ រយៈពេល៦ខែ នាឆ្នាំ២០២០នេះ សមត្ថកិច្ចបាន​អនុវត្ត​ច្បាប់​ប្រឆាំងគ្រឿងញៀន បានចំនួន​៥៣៤០​ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រុស ស្រី បានចំនួន១០៥១២នាក់ (មានជនបរទេស១៣៨នាក់ មាន៧សញ្ជាតិ)​ពាក់ព័ន្ធ​ការជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំដុះ​ ៣៣៩៥ករណី ឃាត់ខ្លួន ៦៣៧៨នាក់ (ស្រី ៤៩៦នាក់) និងប្រើប្រាស់ ១៩៤៥ករណី ឃាត់ខ្លួន ៤២៣៤នាក់ (ស្រី ១៥១នាក់) ។

ប្រតិបត្តិការ​រយៈពេល៦ខែនេះដែរ សមត្ថកិច្ចបាន​អនុវត្ត​ដីកា​ចំនួន ២១៨ដីកា ឃាត់ខ្លួន ២០២នាក់ (ស្រី ៥នាក់) សារធាតុញៀន គ្រប់ប្រភេទ ២៥៧គីឡូ ៩៤៨,៨៤ក្រាម និង ១០៦៦កញ្ចប់តូច កញ្ឆា  ១៨១៩៤២ដើម និង ២៦៦គីឡូ ៦៦៣,៦៧ក្រាម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ ៤៩គ្រឿង ម៉ូតូ ១១៧៩គ្រឿង ​ទូរស័ព្ទ​ ៣៤៩៩គ្រឿង ​ជញ្ជីង​ថ្លឹង ២១៨គ្រឿង អាវុធខ្លី ៧ដើម និងអាវុធវែង ១៧ដើម ។

សូមបញ្ជាក់​ថា កាលពីអំឡុងឆ្នាំ២០១៩ សមត្ថកិច្ច​ទូទាំង​ប្រទេស​អនុវត្ត​ច្បាប់​ប្រឆាំងគ្រឿងញៀន បាន សរុប​ប្រមាណ ៩៨០៦ករណី ឃាត់មនុស្ស ២០៤៨៩នាក់ និងដកហូត​សារធាតុញៀន គ្រប់ប្រភេទ​ទម្ងន់​៧៥០​គីឡូ​ក្រាមផងដែរ៕

អត្ថបទ៖ រ៉ាវុទ្ធ

ចុចអាន៖ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​៣០​មិថុនា ​រក​ឃើញ​មធ្យោបាយ​ល្មើស​ ១ ៨៣៤ ​គ្រឿង​