BREAKING NEWS
Search

មិត្ត​ហ្វូ​ន​ បាន​ប្រគល់​ប្រព័ន្ធ​វីដេអូ​សន្និសីទ ​ជូន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

​ភ្នំពេញ​ ៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ បាន​រៀប​ចំ​ពិធី​ប្រគល់​ប្រព័ន្ធ​វីដេអូ​សន្និសីទ​ដល់​កង​រាជ​អាវុធហត្ថ​កម្ពុជា​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូល លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​ ដែល​មិត្ត​ហ្វូ​ន​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ព្រម​ជា​មួយ​នឹង​ធនធានមនុស្ស​ដ៏​រឹងមាំ​លើ​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ឌីជីថល​បន្ត​ប្រតិបត្តិការ និង​ដំណើរការ​ត​ទៅ​មុខ​ទៀត​។

​មិត្ត​ហ្វូ​ន តាងនាម​តំណាង​ឲ្យ​ក្រុមហ៊ុន​លោក​បាន​ថ្លែងអំណរគុណ​និង​មោទនភាព​ក្រៃលែង​ដែល​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ដាក់ ដំណើរការ​ប្រព័ន្ធ​វីដេអូ​សន្និសីទ​របស់​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន​ ជូន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​២៨​គ្រឿង​ព្រមទាំង​ផ្តល់ជូន​សេវា Leased Line ដែល​មាន​គុណភាព​ខ្ពស់ សម្រាប់​ការ​ត​ភ្ជាប់​ក្នុង​អង្គភាព​។ មិត្ត​ហ្វូ​ន ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ប្រព័ន្ធ​វីដេអូ​សន្និសីទ​នេះ​ គឺជា​បច្ចេកវិទ្យា​ទំនាក់ទំនង​ពី​ចម្ងាយ​ដ៏​ល្អ​បំផុត​មួយ​ ដែល​មាននៅ​ខណៈ​ពេល​នេះ​។ លោក​បាន​ថ្លែង​បន្ត ថា​«​ក្នុងអំឡុងពេល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ Covid 19 និង​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​នៃ​បច្ចេកវិទ្យា ដំណោះស្រាយ​វីដេអូ​គឺជា​ជម្រើស​ដ៏​ល្អ មាន​ប្រសិទ្ធភាព និង​ជឿនលឿន​បំផុត​សម្រាប់​ការរៀបចំ​ការប្រជុំ សិក្ខាសាលា និង​ការសន្ទនា​ពី​ចម្ងាយ​ ដោយ​មិន​ចាំ​បាច់​ជួប​ផ្ទាល់ និង​នៅតែ​ធានា​បាន​នូវ​ការ​បញ្ជូន​ព័ត៌មាន​យ៉ាង​ពេញលេញ​និង​រស់​រវើក​។ បុគ្គលិក​មិត្ត​ហ្វូ​ន​បាន​ផ្តល់​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​បញ្ចប់​គម្រោង​នេះ ទោះបីជា​ពេលវេលា​កំណត់​មាន​ភាព​តឹង​រឹង​ក៏ដោយ យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​កងរាជអាវុធហត្ថ​កម្ពុជា​ ដែល​បាន​ផ្តល់​គម្រោង​នេះ​ដល់​មិត្ត​ហ្វូ​ន​សម្រាប់​ការអនុវត្ត​»​។

​ប្រព័ន្ធ​សន្និស័ទ​វីដេអូ​ខន​ហ្វ្រេ​ន​នេះ ​មានគុណ​ប្រយោជន៍​ជាច្រើន​រួមមាន​៖ រហ័ស​និង​ងាយស្រួល​ក្នុង​ការ​ចាប់​ផ្តើម​ការប្រជុំ ការ​តម្រង់​ទិសដៅ​ផ្សេងៗ ការ​ទំនាក់ទំនង​ជា​សំឡេង​និង​គុណភាព​រូបភាព​យ៉ាង​រលូន​ជាមួយ​រូបភាព​កម្រិត HD/FullHD និង​អនុញ្ញាត​ឲ្យ​ថត​កិច្ច​ការប្រជុំ​ទុក​បាន លើស​ពី​នេះ​រាល់​ព័ត៌មាន​ប្រជុំ​ទាំងអស់​ ត្រូវ​បាន​រក្សា​ជា​ការ​សម្ងាត់​តាម ​ដែល​អាច​ធ្វើ​ទៅ​បាន​។ ក្រៅ​ពី​នេះ មិត្ត​ហ្វូ​ន​ប្ដេជ្ញា​ជួយ​ដោះស្រាយ​បញ្ហា​រហូតដល់ ២៤ម៉ោង​/៧ថ្ងៃ នឹង​ឆ្លើយតប​មិន​យឺត​ជាង​២ម៉ោង​បន្ទាប់ពី​ទទួល​បាន​របាយការណ៍​បញ្ហា​ ដើម្បី​ធានា​បទពិសោធន៍​ថែទាំ​អតិថិជន​ឲ្យ​បាន​ល្អ​បំផុត​។

​ថ្លែង​នៅ​ក្នុង​ពិធី​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​សម្តែង​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ផ្តល់​ប្រព័ន្ធ​សន្និសីទ​វីដេអូ​ខន​ហ្វ្រេ​ន​បាន​យ៉ាង​រហ័ស​ និង​ការ​គាំទ្រ​ជា​បន្តបន្ទាប់​អំពី​បច្ចេកវិទ្យា​និង​ការ​ចូល​រួម​ចំណែក ​ក្នុង​កំឡុង​ពេល​រាតត្បាត​ជំងឺ Covid 19 និង​គ្រប់​កាលៈទេសៈ​ទាំងឡាយ​។ លោក​បាន​មានប្រសាសន៍ថា «​ថ្ងៃនេះ​គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​កងរាជអាវុធហត្ថ​កម្ពុជា ដែល​យើង​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ទៅលើ​ការងារ​របស់​យើង​។ អនុលោម​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល កងរាជអាវុធហត្ថ​កម្ពុជា​បាន​អនុវត្ត​បច្ចេកវិទ្យា​និង​ដំណោះស្រាយ​ថ្មីៗ​លើ​ការងារ​ប្រចាំថ្ងៃ ​ដើម្បី​កែលំអ​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ​” ។ លោក​បាន​បន្ថែម​ថា​“ យើង​សូម​ជូនពរ​មិត្ត​ហ្វូ​ន​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​និង​សូម​ឲ្យ​អតិថិជន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ​កាន់​តែ​ច្រើន​»​។

​គួរ​បញ្ជាក់​ថា​កន្លងមក​, ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ក៏​បាន​ផ្តល់​នូវ​ដំណោះស្រាយ​វីដេអូ​ខន​ហ្វ្រេ​ន​នេះ​ តាមរយៈ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កាលពី​ខែ​មីនា ដើម្បី​ដាក់​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី Smart Education នៃ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលា eLearning eBook និង​ការ​ផ្តល់ជូន​អ៊ីនធឺណិត​ទៅ​សាលារៀន​ដោយ​ឥតគិតថ្លៃ និង​កិច្ចការ​ជាច្រើន​ទៀត​។ ដំណោះស្រាយ​ទាំងនេះ​ ត្រូវ​បាន​គេ​ជឿជាក់​ថា​ នឹង​អនុវត្ត​សម្រាប់​កិច្ចប្រជុំ​កំពូលៗ ដូចជា​កិច្ចប្រជុំ​កំពូល​អាស៊ាន​អំពី​ជំងឺ Covid 19 នៅ​ក្នុង​ខែ​មេសា​កន្លងទៅ​ក្រោម​ប្រធាន​នៃ​ប្រមុខរដ្ឋ​ទាំង ១១ ប្រទេស​នៃ​សមាជិក​អាស៊ាន​។ មិត្ត​ហ្វូ​ន​ក៏បាន​ជួយ​គាំទ្រ​ដល់​ការិយាល័យ​រដ្ឋាភិបាល​ដទៃ​ទៀត​ផង​ដែរ ដោយ​ផ្តល់​នូវ​ប្រព័ន្ធ​សន្និសីទ​វីដេអូ​ខន​ហ្វ្រេ​ន​ ដោយ​ឥតគិតថ្លៃ ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត Covid 19​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​គេហទំព័រ www.metfone.com.kh ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​មិត្ត​ហ្វូ​ន www.fb.com/metfone.closer ៕​
អត្ថបទ​៖ក្រុមហ៊ុន​