BREAKING NEWS
Search

យល់សប្តិឃើញកន្សែងពោះគោ ​ប្រផ្នូលរឿងភេទសម្ព័ន និងស្នេហា

សុបិន្តអំពីការត្រាំកន្សែងសើម
កន្សែងសើមនៅក្នុងក្តីសុបិនបង្ហាញថា ម្ចាស់សុបិនកំពុងប្រើអារម្មណ៍ហួសហេតុនៅកន្លែងការងារ ប្រហែលជាមិនអាចគ្រប់គ្រងខ្លួនបានល្អសោះ។ គួរតែកាត់បន្ថយការប្រើអារម្មណ៍​ដែលកំពុងអន្តរាយដល់ទំនាក់ទំនង​ក្នុងបណ្តាញគាំទ្រ មិនថាអាជីពឬគ្រួសារ។

សុបិនអំពីកន្សែងជូតខ្លួន
កន្សែងងូតទឹកនៅក្នុងក្តីសុបិន ទាយថា អ្នកនឹង​ភាពស្និទ្ធស្នាលជាមួយភេទផ្ទុយ និងមានទំនាក់ទំនងផ្លូវភេទថ្មីឆាប់ៗព្រមទាំងយ៉ាងរោលរាល​ដូចស្នេហាគ្រាដំបូង។

សុបិនអំពីកន្សែងកន្សែងសម្រាប់ប្រើនៅឆ្នេរសមុទ្រ
ការប្រើកន្សែងលើឆ្នេរខ្សាច់ក្នុងក្តីសុបិនបង្ហាញថា អ្នកកំពុងទទួលរងនូវការវាយលុក​រវាងអារម្មណ៍២ គឺ ធម្មជាតិនិងខាងសំភារៈនិយម រវាងបំណងប្រាថ្នានិង​ការត្រិះរិះ។ សូមកាត់បន្ថយមហិច្ឆិតាដែលបំផ្លាញសុខភាពផ្លូវចិត្ត​អ្នក។

សុបិនអំពីកន្សែងជូតមុខ
នេះបង្ហាញថាអ្នកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរូបភាពខាងក្រៅនិងភាពស្អាត។ អវិជ្ជមាន​អាចថានឹងមានរឿង​សោយសោកកើតមាន​។

សុបិនអំពីកន្សែងកន្ទបទារក
មើលឃើញកន្សែងទារកនៅក្នុងក្តីសុបិន្តទាយថា អ្នកឬនរណាម្នាក់នៅក្នុងគ្រួសារនឹងមានកូន ឬរំពឹងថាទារកទើបនឹងកើតថ្មីម្នាក់នឹង​ចូលក្នុងគ្រួសារឆាប់ៗនេះ។

សុបិនអំពីកន្សែងពោះគោធំ
មើលឃើញកន្សែងធំនៅក្នុងក្តីសុបិន ទាយថាអ្នកនឹងមានគូជីវិតឆាប់ៗនេះ ។

សុបិនអំពីកន្សែងផ្ទះបាយ
ការប្រើកន្សែងផ្ទះបាយនៅក្នុងក្តីសុបិន ទាយថាអ្នកនឹងខិតខំដើម្បីថែរក្សាអាជីពឬកេរ្តិ៍ឈ្មោះជាក់លាក់និងសមត្ថភាពក្នុងការធ្វើជំនួញកាន់តែច្រើន តួនាទីកាន់តែធំឡើង។

អំពីកន្សែងក្រដាស
មើលឃើញឬប្រើកន្សែងក្រដាសនៅក្នុងក្តីសុបិន បានបង្ហាញថា អ្នកកំពុងជួបប្រទះការដើរថយ បណ្តោះអាសន្នមិនថាការងារ ធនធាន។

អំពីកន្សែងចាស់
កន្សែងចាស់នៅក្នុងក្តីសុបិន តំណាងឱ្យទម្រង់នៃអារម្មណ៍ផ្ទាល់ខ្លួនដែលស្នុគស្មាញ។

កន្សែងពណ៌ស កន្សែងពណ៌ស តំណាងឱ្យទម្រង់ភាពមិនជាក់លាក់នៃគោលដៅជីវិត កន្សែងពណ៌ខៀវ ឆ្លុះបញ្ចាំងពីតម្រូវការគ្រប់គ្រងអារម្មណ៍ស្ងប់ស្ងាត់សិន

កន្សែងពណ៌ផ្កាឈូក បង្ហាញថានរណាម្នាក់នឹងស្នើសុំរៀបការ ឬអ្នកនឹង​រៀបការឆាប់ៗ។

កន្សែងក្រហម សំដៅទៅនិងស្នេហា

កន្សែងពណ៌លឿងតបង្ហាញថាអ្នកនឹងជាសះស្បើយឆាប់ៗពីជំងឺ។

កន្សែងពណ៌បៃតង អ្នកអាចចាប់ផ្តើមជីវិតរបស់អ្នកម្តងទៀត។

កន្សែងពោះគោពណ៌ត្នោត សញ្ញារកប្រាក់ចំណេញបានយ៉ាងច្រើន

កន្សែងខ្មៅ ទទួលរងនូវជំងឺឬការបាត់បង់ការអាថ៌កំបាំងរងទុក្ខសោកសៅ។

កន្សែងពណ៌ទឹកក្រូច ទាយថាអ្នកនឹងពឹងមិត្តជិតស្និទ្ធមកដោះស្រាយបញ្ហាផ្លូវចិត្ត។

កន្សែងពណ៌ស្វាយ បង្ហាញថាអ្នកនឹងចូលរួមពិធីជប់លៀងមួយមិនដែលមានឱកាសពីមុន។

 

គ្រូឯម

ចុចអាន ឃើញថូផ្កាក្នុងសុបិន បើថូសូនពីដីជាសំណាងលុយកាក់ បើថូដែកមាន​ឧបសគ្គការងារ​

ចុចអាន សុបិនបានរើទៅនៅផ្ទះថ្មី មានអត្ថន័យនិងប្រផ្នូលយ៉ាងណា?