BREAKING NEWS
Search

កម្ពុជាពង្រាយកងកម្លាំង​មុខទូតរុស្ស៊ី ការពារការរៀបចំបោះឆ្នោតវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់​សហព័ន្ធ​រុស្សី

ភ្នំពេញ៖ ​សមត្ថកិច្ច​កម្ពុជា បាន​ពង្រាយ​កម្លាំង​នៅតាមគោលដៅនានា ដើម្បីការពារសន្តិសុខ សណ្តាប់​ធ្នាប់​ទូទៅជុំវិញ​បរិវេណ​ស្ថានទូត​សហព័ន្ធ រុស្សី​ ប្រចាំនៅកម្ពុជា ​ខណៈ​ស្ថានទូតរៀបចំ​កម្មវិធីបោះឆ្នោត​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញរបស់​សហព័ន្ធ​រុស្សី ។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ការ​ការពារ​នេះ ធ្វើឡើងចាប់ពីវេលាម៉ោង៨​និង០០​នាទីព្រឹក រហូតដល់ម៉ោង៨និង០០នាទី យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

នាពេលថ្មីៗនេះ លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ធ្លាប់បានលើកឡើងពីការបោះ​ឆ្នោតប្រជាមតិ​ចំពោះ​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃរុស្ស៊ី ហើយប្រសិនបើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានអនុម័ត នោះអំណាចមួយ​ចំនួនរបស់ប្រមុខរដ្ឋ ដែលកំណត់ដោយ​រដ្ឋធម្មនុញ្ញ​នាពេលបច្ចុប្បន្ន នឹងត្រូវប្រគល់ទៅឲ្យសភាជាតិ គឺសភា​ជាន់ទាប និងគណៈកម្មាធិការសហព័ន្ធរុស្ស៊ី គឺសភាជាន់ខ្ពស់៕

ចុចអាន៖ ប្រតិបត្តិការ​៦ខែ បង្ក្រាបគ្រឿងញៀនជាង៥ពាន់ករណី ដកហូត​ជាង២០០គីឡូ​